ហូសេ 12:3-7 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​រឿង​នឹង​យូដា​ដែរ ក៏​នឹង​ធ្វើ​ទោស​ដល់​យ៉ាកុប​តាម​អំពើ​ប្រព្រឹត្ត​របស់​គេ ព្រម​ទាំង​សង​គេ​តាម​កិរិយា​របស់​គេ​ផង

4. កាល​នៅ​ក្នុង​ផ្ទៃ​នៅ​ឡើយ នោះ​យ៉ាកុប​បាន​ចាប់​កែង‌ជើង​របស់​បង លុះ​កាល​មាន​វ័យ​ពេញ​កំឡាំង​ហើយ នោះ​ក៏​មាន​អំណាច​នៅ​ចំពោះ​ព្រះ​ដែរ

5. អើ ក៏​មាន​អំណាច​លើ​ទេវតា ហើយ​លោក​បាន​ឈ្នះ​ផង​លោក​បាន​យំ ហើយ​អង្វរ​ដល់​ទ្រង់ ក៏​ប្រទះ​ឃើញ​នៅ​ត្រង់​បេត-អែល នៅ​ទី​នោះ​ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​មក​យើង​រាល់​គ្នា

6. គឺ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ «យេហូវ៉ា»នេះ ជា​នាម​ដ៏​ជា​ទី​រំឭក​ពី​ទ្រង់

7. ដូច្នេះ ចូរ​វិល​មក​ឯ​ព្រះ​នៃ​ឯង​វិញ​ចុះ ចូរ​កាន់​តាម​សេចក្ដី​សប្បុរស និង​សេចក្ដី​យុត្តិ‌ធម៌ ព្រម​ទាំង​រង់‌ចាំ​ព្រះ​នៃ​ឯង​ជានិច្ច​ផង។

ហូសេ 12