ហូសេ 12:1-3 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. អេប្រា‌អិម​តែង​ឡោម‌ព័ទ្ធ​អញ ដោយ​សេចក្ដី​ភូត‌ភរ ហើយ​ពួក​វង្ស​អ៊ីស្រា‌អែល ដោយ​សេចក្ដី​ឆរ‌បោក​ដែរ ឯ​យូដា គេ​នៅ​តែ​មាន​អំណាច​ចំពោះ​ព្រះ​នៅ​ឡើយ ក៏​ស្មោះ‌ត្រង់​ចំពោះ​ព្រះ​ដ៏​បរិសុទ្ធ​ដែរ

2. អេប្រា‌អិម​ចិញ្ចឹម​ខ្លួន​ដោយ​ខ្យល់​ទទេ ក៏​ដេញ​តាម​ខ្យល់​ពី​ទិស​ខាង​កើត គេ​ចំរើន​សេចក្ដី​ភូត‌ភរ និង​ការ​ខូច​បង់​ជានិច្ច គេ​តាំង​សញ្ញា​នឹង​ស្រុក​អាស‌ស៊ើរ ហើយ​បញ្ជូន​ប្រេង​ទៅ​ឯ​ស្រុក​អេស៊ីព្ទ

3. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​រឿង​នឹង​យូដា​ដែរ ក៏​នឹង​ធ្វើ​ទោស​ដល់​យ៉ាកុប​តាម​អំពើ​ប្រព្រឹត្ត​របស់​គេ ព្រម​ទាំង​សង​គេ​តាម​កិរិយា​របស់​គេ​ផង

ហូសេ 12