7. រាស្ត្ររបស់អញ គេតែងតែរាថយចេញពីអញ ទោះបើមានអ្នកណាហៅគេមកឯព្រះដ៏ខ្ពស់បំផុតក៏ដោយ គង់តែឥតមានអ្នកណាមួយព្រមដំកើងទ្រង់ឡើយ។
8. ឱអេប្រាអិមអើយ ធ្វើដូចម្តេចឲ្យអញចោលឯងបាន ឱអ៊ីស្រាអែលអើយ ធ្វើដូចម្តេចឲ្យអញលះបង់ឯងបាន អញនឹងធ្វើដល់ឯង ដូចជាបានធ្វើដល់ក្រុងអាត់ម៉ាយ៉ាងណាបាន ឬប្រព្រឹត្តនឹងឯង ដូចជាបានប្រព្រឹត្តនឹងសេបោដូចម្តេចបាន ចិត្តរបស់អញបានប្រែប្រួលនៅក្នុងខ្លួន សេចក្ដីអាណិតអាសូររបស់អញបានរំជួលឡើងជាមួយគ្នា
9. អញនឹងមិនសំរេចតាមសេចក្ដីកំហឹងដ៏សហ័សរបស់អញទេ ក៏មិនវិលមកបំផ្លាញអេប្រាអិមដែរ ដ្បិតអញនេះជាព្រះ មិនមែនជាមនុស្សទេ គឺជាព្រះដ៏បរិសុទ្ធនៅកណ្តាលឯងរាល់គ្នា អញនឹងមិនមកដោយសេចក្ដីក្រោធឡើយ