12. ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំ ជាព្រះដ៏បរិសុទ្ធនៃទូលបង្គំអើយ តើទ្រង់មិនគង់នៅតាំងពីអស់កល្បរៀងមកទេឬអី យើងខ្ញុំរាល់គ្នានឹងមិនស្លាប់ទេ ឱព្រះយេហូវ៉ាអើយ ទ្រង់បានដំរូវទុកគេឲ្យត្រូវជំនុំជំរះ ហើយឱថ្មដាអើយ ទ្រង់បានតាំងគេឡើង ដើម្បីវាយផ្ចាល
13. ទ្រង់មានព្រះនេត្របរិសុទ្ធក្រៃលែង និងទតមើលការអាក្រក់មិនបាន ក៏នឹងពិនិត្យមើលការទុច្ចរិតមិនបានដែរ ហេតុអ្វីបានជាទ្រង់ទតមើលចំពោះពួកអ្នកដែលប្រព្រឹត្តកម្បថ ហើយនៅតែស្ងៀម ក្នុងកាលដែលពួកអ្នកអាក្រក់លេបមនុស្សដែលសុចរិតជាងខ្លួនបាត់ទៅដូច្នេះ
14. គឺធ្វើឲ្យមនុស្សបានដូចជាត្រីនៅសមុទ្រ ឬដូចជាសត្វលូនវារដែលគ្មានអ្នកណាគ្រប់គ្រងរក្សាសោះ
15. គេស្ទូចចាប់យកទាំងអស់ ក៏ចាប់ដោយសំណាញ់ ហើយកៀរយកដោយអួន ដូច្នេះគេមានចិត្តរីករាយ ហើយអរសប្បាយ
16. ហេតុនោះបានជាគេថ្វាយយញ្ញបូជាដល់សំណាញ់របស់គេ ហើយដុតកំញានថ្វាយដល់អួន ពីព្រោះចំណែករបស់គេបានធំឡើង ហើយគេមានអាហារជាបរិបូរ ដោយសាររបស់ទាំងនោះ