ហាកាយ 1:1-4 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នៅ​ថ្ងៃ​ទី​១ ខែ​ភទ្របទ ក្នុង​ឆ្នាំ​ទី​២ នៃ​រាជ្យ​ស្តេច​ដារី‌យុស នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា បាន​មក​ដល់​សូរ៉ូ‌បា‌បិល កូន​សាល‌ធាល ជា​ចៅ‌ហ្វាយ​លើ​ស្រុក​យូដា ហើយ​ដល់​យេសួរ ជា​កូន​យ៉ូសាដាក​ដ៏​ជា​សង្ឃ​ធំ ដោយ‌សារ​ហោរា​ហាកាយ​ថា

2. ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ជន‌ជាតិ​នេះ​គេ​ពោល​ថា វេលា​ដែល​នឹង​សង់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ឡើង​វិញ មិន​ទាន់​មក​ដល់​នៅ​ឡើយ

3. ដូច្នេះ ព្រះ‌បន្ទូល​នៃ​យេហូវ៉ា​ក៏​មក ដោយ‌សារ​ហោរា​ហាកាយ​ថា

4. កំពុង​ដែល​ព្រះ‌វិហារ​នេះ​នៅ​ខូច​បង់​នៅ​ឡើយ នោះ​តើ​ជា​វេលា​ឲ្យ​ឯង​រាល់​គ្នា​បាន​អាស្រ័យ​នៅ​ក្នុង​ផ្ទះ​ដែល​បិទ‌ភ្ជិត​ដូច្នេះ​ឬ

ហាកាយ 1