1. ប្រាជ្ញាបានសង់ផ្ទះរបស់ខ្លួនរួចហើយ គឺបានចាំងសសរទាំង៧ស្រេច
2. ក៏បានសំឡាប់សត្វសំរាប់ជប់លៀង ព្រមទាំងលាយស្រាទំពាំងបាយជូរ និងរៀបតុស្រេចហើយ
3. បានទាំងចាត់ពួកស្រីបំរើក្រមុំៗឲ្យចេញទៅ ក៏ស្រែកប្រកាសនៅលើទីខ្ពស់បំផុតនៃទីក្រុងថា
4. អ្នកណាដែលឆោតល្ងង់ ចូរបែរចូលមកក្នុងទីនេះចុះ ឯចំណែកអ្នកណាដែលឥតមានយោបល់ នោះក៏ប្រាប់ថា
5. ចូរមកបរិភោគអាហាររបស់អញ ហើយផឹកស្រាទំពាំងបាយជូរដែលអញបានលាយហើយ
6. ចូរលះចោលសេចក្តីខ្លៅល្ងង់ចេញនោះនឹងបានរស់នៅ រួចឲ្យដើរក្នុងផ្លូវនៃយោបល់វិញចុះ។
7. អ្នកណាប្រដៅដំរង់ដល់មនុស្ស ដែលរមែងមើលងាយ នោះនឹងបានតែសេចក្តីត្មះតិះដៀលវិញទេ ហើយអ្នកណាដែលបន្ទោសដល់មនុស្សអាក្រក់ នោះនឹងបានប្រឡាក់ជាប់ដល់ខ្លួនហើយ
8. កុំឲ្យបន្ទោសដល់មនុស្សដែលតែងតែមើលងាយឡើយ ក្រែងគេស្អប់ឯង ត្រូវឲ្យបន្ទោសដល់មនុស្សប្រាជ្ញវិញ គេនឹងស្រឡាញ់ឯង
9. ចូរទូន្មានមនុស្សប្រាជ្ញ នោះគេនឹងមានប្រាជ្ញារឹតតែច្រើនឡើង ហើយបង្រៀនដល់មនុស្សសុចរិត នោះគេនឹងមានចំណេះចំរើនឡើងដែរ
10. សេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ាជាដើមចមនៃប្រាជ្ញា ហើយការដែលស្គាល់ដល់ព្រះដ៏បរិសុទ្ធនោះ គឺជាយោបល់