សុភាសិត 8:26-36 ព្រះគម្ពីរបរិសុទ្ធ (KHOV)

26. គឺ​ក្នុង​កាល​ដែល​ទ្រង់​មិន​ទាន់​បង្កើត​ដី ឬ​ស្រែ​ចំការ ឬ​ល្អង​ធូលី​មុន​ដំបូង​នៅ​ផែនដី​នៅ​ឡើយ​ផង

27. ក្នុង​កាល​ដែល​ទ្រង់​ប្រតិ‌ស្ឋាន​ផ្ទៃ​មេឃ នោះ​អញ​បាន​នៅ​ឯ​ណោះ​ហើយ កាល​ទ្រង់​បាន​គូស​វង់​នៅ​លើ​ទី​ជំរៅ​ទឹក

28. កាល​ទ្រង់​បាន​តាំង​ឲ្យ​មាន​ពពក​នៅ​ខាង​លើ និង​រន្ធ​ទឹក​ទាំង​ប៉ុន្មាន​នៅ​ទី​ជំរៅ​ឲ្យ​បាន​មាន​កំឡាំង

29. កាល​ទ្រង់​បាន​កំណត់​ព្រំ‌ខណ្ឌ​នៃ​សមុទ្រ ដើម្បី​មិន​ឲ្យ​ទឹក​ឡើង​រំលង​បង្គាប់​ទ្រង់ កាល​ទ្រង់​បាន​កំណត់​រាង​ឫស​នៃ​ផែនដី

30. នៅ​គ្រា​នោះ អញ​បាន​នៅ​ជិត​ទ្រង់​ដូច​ជា​មេ​ជាង ហើយ​អញ​ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ទ្រង់​រាល់ៗ​ថ្ងៃ ព្រម​ទាំង​មាន​សេចក្តី​រីក‌រាយ​នៅ​ចំពោះ​ទ្រង់​ជានិច្ច

31. ក៏​មាន​សេចក្តី​រីក‌រាយ​ចំពោះ​ផែនដី​ទាំង​ដុំ​មូល​នៃ​ទ្រង់ ហើយ​បាន​សេចក្តី​អំណរ ដោយ​នៅ​ជា​មួយ​នឹង​ពួក​មនុស្ស​លោក។

32. ដូច្នេះ កូន​ទាំង‌ឡាយ​អើយ ចូរ​ស្តាប់​អញ​ឥឡូវ ដ្បិត​អ្នក​ណា​ដែល​រក្សា​អស់​ទាំង​ផ្លូវ​របស់​អញ នោះ​មាន​ពរ​ហើយ

33. ចូរ​ស្តាប់​ដំបូន្មាន ហើយ​មាន​ប្រាជ្ញា​ចុះ កុំ​ឲ្យ​ប្រកែក​មិន​ព្រម​ទាំង​ទទួល​ឡើយ

34. មាន​ពរ​ហើយ អ្នក​ណា​ដែល​ស្តាប់​អញ ដោយ​ចាំ​យាម​នៅ​មាត់​ទ្វារ​អញ​រាល់​ថ្ងៃ គឺ​ដែល​រង់‌ចាំ​នៅ​ក្រប​ទ្វារ​ផ្ទះ​របស់​អញ

35. ដ្បិត​អ្នក​ណា​ដែល​បាន​អញ នោះ​បាន​ជីវិត ក៏​នឹង​ប្រកប​ដោយ​ព្រះ‌គុណ​នៃ​ព្រះ‌យេហូវ៉ា​ដែរ

36. តែ​ឯ​អ្នក​ណា​ដែល​ធ្វើ​បាប​នឹង​អញ នោះ​ក៏​ប្រទូស្ត​ដល់​ព្រលឹង​ខ្លួន​ដែរ អស់​អ្នក​ណា​ដែល​ស្អប់​អញ នោះ​ឈ្មោះ​ថា​ស្រឡាញ់​សេចក្តី​ស្លាប់​ហើយ។

សុភាសិត 8