20. អញដើរក្នុងផ្លូវនៃសេចក្តីសុចរិត គឺនៅកណ្តាលផ្លូវច្រកនៃសេចក្តីយុត្តិធម៌
21. ដើម្បីនឹងធ្វើឲ្យអស់អ្នកដែលស្រឡាញ់អញបានទទួលរបស់ទាំងប៉ុន្មានដែលមាន ទុកជាមរដក ហើយឲ្យអញបានបំពេញឃ្លាំងរបស់គេ។
22. ព្រះយេហូវ៉ាទ្រង់បានតាំងអញឡើង ជាដើមការនៃទ្រង់ គឺមុនអស់ទាំងកិច្ចការរបស់ទ្រង់ពីបុរាណ
23. ទ្រង់បានសិតអញតាំងពីអស់កល្បរៀងមក គឺពីកាលនៅដើមឡើយ មុនដែលមានផែនដីផង
24. ក្នុងគ្រាមុនដែលមានទីជំរៅទឹក នោះអញបានកើតហើយ គឺកាលមិនទាន់មានរន្ធទឹកណាដែលហូរចេញជាបរិបូរនៅឡើយ
25. មុនដែលភ្នំទាំងឡាយបានហាប់មាំមួននៅ អញបានកើតមកមុនអស់ទាំងភ្នំតូច
26. គឺក្នុងកាលដែលទ្រង់មិនទាន់បង្កើតដី ឬស្រែចំការ ឬល្អងធូលីមុនដំបូងនៅផែនដីនៅឡើយផង
27. ក្នុងកាលដែលទ្រង់ប្រតិស្ឋានផ្ទៃមេឃ នោះអញបាននៅឯណោះហើយ កាលទ្រង់បានគូសវង់នៅលើទីជំរៅទឹក
28. កាលទ្រង់បានតាំងឲ្យមានពពកនៅខាងលើ និងរន្ធទឹកទាំងប៉ុន្មាននៅទីជំរៅឲ្យបានមានកំឡាំង
29. កាលទ្រង់បានកំណត់ព្រំខណ្ឌនៃសមុទ្រ ដើម្បីមិនឲ្យទឹកឡើងរំលងបង្គាប់ទ្រង់ កាលទ្រង់បានកំណត់រាងឫសនៃផែនដី