3. ចូរចងភ្ជាប់នៅម្រាមដៃ ហើយកំណត់ទុកនៅក្នុងដួងចិត្តឯងផង
4. ចូរនិយាយដល់ប្រាជ្ញាថា ឯងជាបងស្រីរបស់អញ ហើយត្រូវហៅយោបល់ថាជាសំឡាញ់ឯង
5. ដើម្បីឲ្យសេចក្តីទាំង២នោះ បានរក្សាឯងឲ្យរួចពីស្ត្រីដទៃ គឺពីស្ត្រីក្រៅដែលនិយាយប្រលោម ដោយពាក្យផ្អែមល្ហែម
6. ដ្បិតអញបានមើលពីបង្អួច ហើយតាមតារាងផ្ទះអញទៅ
7. ក៏ពិចារណាក្នុងពួកមនុស្សឆោតល្ងង់ ឃើញក្នុងពួកកំឡោះៗមានម្នាក់ដែលឥតយោបល់
8. កំពុងតែដើរទៅតាមជ្រុងផ្លូវរបស់ស្ត្រីនោះ ក៏ដំរង់ទៅឯផ្ទះនាង
9. គឺនៅពេលព្រលប់ កាលពន្លឺនៅព្រិលៗនៅឡើយ ឬនៅពេលពាក់កណ្តាលអធ្រាត្រ កាលងងឹតសូន្យទៅហើយ
10. នោះឃើញមានស្ត្រីម្នាក់មកជួបនឹងវា នាងនោះតែងខ្លួនរបៀបជាស្រីសំផឹង ហើយមានចិត្តចេះឧបាយ
11. នាងធ្វើសំឡេងឡូៗ ហើយក៏មានក្បាលរឹង ជាអ្នកដែលនៅក្នុងផ្ទះមិនជាប់
12. ជួនកាលនាងនៅឯផ្ទះ ជួនកាលនៅទីផ្សារ ហើយក៏លបចាំនៅគ្រប់ទាំងជ្រុងផ្លូវផង
13. គឺយ៉ាងនោះដែលនាងចាប់ហើយថើបវា ក៏និយាយនឹងវាដោយមុខក្រាស់ថា
14. នៅថ្ងៃនេះ ខ្ញុំបានត្រូវថ្វាយយញ្ញបូជាជាដង្វាយមេត្រី ក៏បានលាបំណន់នោះស្រេចហើយ
15. ហេតុនោះបានជាខ្ញុំចេញមកទទួលអ្នក ដើម្បីខំរកឲ្យឃើញមុខអ្នក ក៏បានឃើញហើយ
16. ខ្ញុំបានក្រាលកំរាលប៉ាក់នៅលើគ្រែខ្ញុំ ព្រមទាំងសំពត់ពណ៌ ធ្វើពីអំបោះស្រុកអេស៊ីព្ទផង
17. ខ្ញុំបានប្រោះដំណេកដោយគ្រឿងក្រអូប គឺដោយជ័រល្វីងទេស ក្រឹស្នានឹងសម្បុរល្វែង