1. កូនអើយ ចូររក្សាអស់ទាំងពាក្យរបស់អញ ហើយប្រមូលអស់ទាំងបណ្តាំអញទុកនៅនឹងឯងចុះ
2. ត្រូវឲ្យរក្សាបណ្តាំអញទាំងប៉ុន្មាន ដើម្បីឲ្យបានរស់នៅ ព្រមទាំងឱវាទអញ ដូចជារក្សាប្រស្រីភ្នែកឯងដែរ
3. ចូរចងភ្ជាប់នៅម្រាមដៃ ហើយកំណត់ទុកនៅក្នុងដួងចិត្តឯងផង
4. ចូរនិយាយដល់ប្រាជ្ញាថា ឯងជាបងស្រីរបស់អញ ហើយត្រូវហៅយោបល់ថាជាសំឡាញ់ឯង
5. ដើម្បីឲ្យសេចក្តីទាំង២នោះ បានរក្សាឯងឲ្យរួចពីស្ត្រីដទៃ គឺពីស្ត្រីក្រៅដែលនិយាយប្រលោម ដោយពាក្យផ្អែមល្ហែម
6. ដ្បិតអញបានមើលពីបង្អួច ហើយតាមតារាងផ្ទះអញទៅ