29. ដូច្នេះ អ្នកណាដែលចូលទៅឯប្រពន្ធរបស់អ្នកជិតខាង នោះក៏ដូចគ្នាដែរ អ្នកណាដែលប៉ះពាល់នឹងនាង នោះមិនរួចពីមានទោសឡើយ
30. មនុស្សរមែងមិនស្អប់ដល់ចោរ គឺបើវាលួច ឲ្យតែបានឆ្អែតពោះប៉ុណ្ណោះ ក្នុងវេលាដែលស្រេកឃ្លាននោះទេ
31. តែបើទាន់ឃើញវា នោះគង់តែត្រូវឲ្យវាសង១ជា៧វិញដែរ វាត្រូវសងដល់ទៅគ្រប់របស់ដែលនៅក្នុងផ្ទះខ្លួនទាំងអស់ផង
32. តែឯអ្នកណាដែលលួចប្រពន្ធគេ នោះជាអ្នកឥតមានគំនិតឡើយ អ្នកណាដែលប្រព្រឹត្តអំពើយ៉ាងនោះ ឈ្មោះថាចង់បំផ្លាញជីវិតខ្លួនហើយ
33. អ្នកនោះនឹងត្រូវសៅហ្មង ហើយអាប់យស និងលុបសេចក្តីត្មះតិះដៀលចំពោះអ្នកនោះចេញ មិនបាត់ឡើយ
34. ដ្បិតសេចក្តីប្រចណ្ឌជាសេចក្តីក្តៅក្រហាយរបស់មនុស្ស ហើយគេនឹងមិនប្រណីក្នុងថ្ងៃសងសឹកទេ
35. គេមិនព្រមទាំងក្រឡេកមើលដំឡៃលោះណាមួយផង ហើយទោះបើឯងជូនជំនូនដល់គេជាច្រើនក៏ដោយ គង់តែមិនបានរំងាប់ចិត្តដែរ។