22. កាលណាឯងដើរដំណើរ បណ្តាំនោះនឹងនាំមុខឯង កាលណាដេកលក់ នោះនឹងចាំយាមរក្សាឯង ហើយកាលណាភ្ញាក់ នោះនឹងនិយាយរកឯង
23. ដ្បិតពាក្យបណ្តាំនោះ ជាចង្កៀង ហើយដំបូន្មាននោះ ជាពន្លឺ ឯសេចក្តីបន្ទោសនៃពាក្យប្រៀនប្រដៅ នោះជាផ្លូវជីវិតហើយ
24. ប្រយោជន៍នឹងរក្សាឯងទុក ឲ្យរួចពីស្ត្រីអាក្រក់ គឺឲ្យរួចពីអណ្តាតបញ្ចើចរបស់ស្រីដទៃ
25. កុំឲ្យឯងមានតណ្ហាខ្មួលខ្មាញ់ចំពោះរូបឆោមឆាយរបស់គេឡើយ ក៏កុំឲ្យគេចាប់ឯងទៅដោយសារត្របកភ្នែកគេដែរ
26. ដ្បិតដោយព្រោះតែស្រីសំផឹង នោះមានមនុស្សដែលនឹងធ្លាក់ខ្លួនទៅជាមាននំបុ័ងតែ១ចំណិតប៉ុណ្ណោះ ហើយស្រីកំផិតតែងតែដេញចាប់ជីវិតដ៏វិសេស
27. តើមនុស្សនឹងយកភ្លើងមកដាក់នៅនាទ្រូង ឥតឆេះដល់ខោអាវខ្លួនបានឬ
28. តើនឹងដើរលើរងើកភ្លើងឥតរលាកដល់ជើងបានដែរឬ