12. ហើយឯងថា អុញន៍ អញបានស្អប់សេចក្តីប្រៀនប្រដៅណាស់ហ្ន៎ ចិត្តអញក៏បានខ្ពើមសេចក្តីបន្ទោស
13. ហើយអញមិនបានស្តាប់តាមសំដីនៃគ្រូរបស់អញ ឬផ្ទៀងត្រចៀកចំពោះពួកអ្នកដែលរំឭកអញផងដែរ
14. អញស្ទើរតែនឹងចូលទៅក្នុងអស់ទាំងអំពើអាក្រក់ហើយ គឺនៅកណ្តាលចំណោមមនុស្ស និងពួកជំនុំផង។
15. ចូរផឹកទឹកពីពាងរបស់ខ្លួនឯង ព្រមទាំងទឹកដែលហូរចេញពីអណ្តូងរបស់ខ្លួនចុះ
16. តើគួរឲ្យរន្ធទឹកឯងហូរសាចចេញទៅក្រៅ ហើយគន្លងទឹកឯងហូរទៅក្នុងផ្លូវឬអី
17. ត្រូវឲ្យទុកសំរាប់ខ្លួនឯងតែ១ប៉ុណ្ណោះ មិនមែនសំរាប់មនុស្សដទៃជាមួយនឹងឯងផងនោះទេ
18. សូមឲ្យរន្ធទឹកឯងបានពរ ចូរឲ្យឯងបានរីករាយចំពោះប្រពន្ធ ដែលបានគ្នាពីកាលក្រមុំកំឡោះចុះ
19. ប្រៀបដូចជាក្តាន់ញីដែលគួរស្រឡាញ់ និងប្រើសញីសមសួន ត្រូវឲ្យដោះរបស់នាងបានបំពេញចិត្តឯងជាដរាប ហើយត្រូវឲ្យឯងឈ្លក់ចិត្តនឹងសេចក្តីស្រឡាញ់របស់នាងជានិច្ចផង
20. ដ្បិតកូនអើយ តើមានទំនងឲ្យឯងទៅឈ្លក់ចិត្តចំពោះស្ត្រីដទៃ ហើយឱបទ្រូងនៃស្ត្រីក្រៅឬអី
21. ពីព្រោះអស់ទាំងផ្លូវរបស់មនុស្សសុទ្ធតែច្បាស់នៅចំពោះព្រះនេត្រព្រះយេហូវ៉ា ទ្រង់ក៏ស្ទង់មើលអស់ទាំងផ្លូវច្រករបស់គេដែរ