9. ចូរបើកមាត់វិនិច្ឆ័យតាមសេចក្តីសុចរិត ហើយសំរេចសេចក្តីយុត្តិធម៌ដល់មនុស្សកំសត់ទុគ៌ត និងមនុស្សក្រលំបាកដែរ។
10. ឯស្ត្រីគ្រប់លក្ខណ៍ តើអ្នកណានឹងរកបាន ដ្បិតស្ត្រីយ៉ាងនោះមានដំឡៃជាជាងពួកត្បូងទទឹមទៅទៀត
11. ប្ដីនាងនឹងទុកចិត្តចំពោះនាង ហើយមិនត្រូវខ្វះខាតអ្វីឡើយ
12. នាងធ្វើឲ្យប្ដីបានសេចក្តីល្អ មិនមែនអាក្រក់ឡើយ រហូតដល់អស់១ជីវិតនាង
13. នាងរករោមចៀម និងខ្លូតទេស ក៏ធ្វើការដោយដៃយ៉ាងស្ម័គ្រពីចិត្ត
14. នាងធៀបដូចជានាវាដឹកទំនិញ គឺនាងនាំយកអាហារមកពីទីឆ្ងាយ
15. នាងក្រោកពីដេកតាំងពីនៅងងឹតនៅឡើយ ក៏ចាត់ចែងអាហារឲ្យពួកផ្ទះ ហើយបង្គាប់ការដល់ពួកបាវស្រីទាំងប៉ុន្មាន
16. នាងពិចារណាមើលចំការ១ ហើយក៏ទិញទុក រួចយកផលនៃស្នាដៃនាង ទៅដាំដំណាំទំពាំងបាយជូរ
17. នាងទំលាប់ចង្កេះឲ្យមានកំឡាំង ហើយឲ្យដៃបានខ្លាំងឡើងដែរ
18. នាងឃើញថា ទំនិញរបស់នាងសុទ្ធតែមានកំរៃ ហើយយប់ៗចង្កៀងនាងមិនរលត់ទេ
19. នាងចាប់យកហុង ហើយម្រាមដៃក៏កាន់ខ្នារ
20. នាងឈោងដៃដល់មនុស្សកំសត់ទុគ៌ត អើ នាងហុចដៃទៅជួយមនុស្សក្រលំបាកផង
21. ចំណែកពួកផ្ទះនាង នោះនាងមិនខ្លាចចំពោះហិមៈទេ ដ្បិតគេសុទ្ធតែស្លៀកពាក់សំពត់សក្លាតពណ៌ក្រហម