2. ម៉េចកូនអើយ ម៉េច កូនដែលកើតពីផ្ទៃអញអើយ ឱកូននៃបំណន់អញអើយ តើត្រូវឲ្យអញប្រាប់ឯងដូចម្តេច
3. គឺកុំឲ្យបង់កំឡាំងឯងប្រគល់ពួកស្រី ឬអំពើឯងដល់ការ ដែលបំផ្លាញពួកស្តេចឡើយ
4. ឱលេមយួលអើយ មិនគួរឲ្យពួកស្តេចបានសោយស្រាទំពាំងបាយជូរ គឺមិនគួរសោះឡើយ ក៏មិនគួរឲ្យអ្នកដែលជាកំពូលប្រាថ្នាគ្រឿងស្រវឹងដែរ
5. ក្រែងផឹកទៅហើយ នោះភ្លេចបញ្ញត្តច្បាប់ ហើយបង្វែរសេចក្តីយុត្តិធម៌ពីមនុស្សដែលកើតទុក្ខវេទនាចេញ។
6. ចូរឲ្យគ្រឿងស្រវឹង ដល់អ្នកណាដែលហៀបនឹងវិនាសទៅ ហើយស្រាទំពាំងបាយជូរដល់អ្នកដែលមានចិត្តជូរល្វីងវិញ
7. ឲ្យគេផឹកចុះ ដើម្បីឲ្យបានភ្លេចសេចក្តីកំសត់ទុគ៌តរបស់គេ ឥតនឹកចាំពីទុក្ខលំបាករបស់ខ្លួនតទៅទៀត
8. ចូរបើកមាត់និយាយជំនួសមនុស្សគ ក្នុងរឿងក្តីរបស់ពួកអ្នកដែលឥតមានអ្នកណាជួយ
9. ចូរបើកមាត់វិនិច្ឆ័យតាមសេចក្តីសុចរិត ហើយសំរេចសេចក្តីយុត្តិធម៌ដល់មនុស្សកំសត់ទុគ៌ត និងមនុស្សក្រលំបាកដែរ។
10. ឯស្ត្រីគ្រប់លក្ខណ៍ តើអ្នកណានឹងរកបាន ដ្បិតស្ត្រីយ៉ាងនោះមានដំឡៃជាជាងពួកត្បូងទទឹមទៅទៀត
11. ប្ដីនាងនឹងទុកចិត្តចំពោះនាង ហើយមិនត្រូវខ្វះខាតអ្វីឡើយ
12. នាងធ្វើឲ្យប្ដីបានសេចក្តីល្អ មិនមែនអាក្រក់ឡើយ រហូតដល់អស់១ជីវិតនាង