1. ឯពាក្យទាំងនេះ គឺជាព្រះបន្ទូលរបស់ស្តេចលេមយួល ជាសេចក្តីទំនាយ ដែលព្រះមាតាទ្រង់បានបង្រៀនទ្រង់ទុក។
2. ម៉េចកូនអើយ ម៉េច កូនដែលកើតពីផ្ទៃអញអើយ ឱកូននៃបំណន់អញអើយ តើត្រូវឲ្យអញប្រាប់ឯងដូចម្តេច
3. គឺកុំឲ្យបង់កំឡាំងឯងប្រគល់ពួកស្រី ឬអំពើឯងដល់ការ ដែលបំផ្លាញពួកស្តេចឡើយ
4. ឱលេមយួលអើយ មិនគួរឲ្យពួកស្តេចបានសោយស្រាទំពាំងបាយជូរ គឺមិនគួរសោះឡើយ ក៏មិនគួរឲ្យអ្នកដែលជាកំពូលប្រាថ្នាគ្រឿងស្រវឹងដែរ
5. ក្រែងផឹកទៅហើយ នោះភ្លេចបញ្ញត្តច្បាប់ ហើយបង្វែរសេចក្តីយុត្តិធម៌ពីមនុស្សដែលកើតទុក្ខវេទនាចេញ។
6. ចូរឲ្យគ្រឿងស្រវឹង ដល់អ្នកណាដែលហៀបនឹងវិនាសទៅ ហើយស្រាទំពាំងបាយជូរដល់អ្នកដែលមានចិត្តជូរល្វីងវិញ