សុភាសិត 29:7-9 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. មនុស្ស​សុចរិត​រមែង​ពិចារណា​យល់​ហេតុ​នៃ​មនុស្ស​ទាល់​ក្រ តែ​មនុស្ស​អាក្រក់​គ្មាន​យោបល់​យល់​បាន​ទេ។

8. មនុស្ស​ចំអក​មើល‌ងាយ គេ​អុច‌អាល​ឲ្យ​ទី​ក្រុង​ឆេះ​ឡើង តែ​មនុស្ស​មាន​ប្រាជ្ញា គេ​បង្វែរ​បណ្តេញ​សេចក្តី​ក្រោធ​ចេញ​វិញ។

9. បើ​អ្នក​មាន​ប្រាជ្ញា គេ​កើត​មាន​រឿង​នឹង​មនុស្ស​ចំកួត ទោះ​បើ​អ្នក​នោះ​ខឹង ឬ​សើច​ក្តី គង់​តែ​ឥត​មាន​សេចក្តី​សុខ​វិញ​ឡើយ។

សុភាសិត 29