7. មនុស្សសុចរិតរមែងពិចារណាយល់ហេតុនៃមនុស្សទាល់ក្រ តែមនុស្សអាក្រក់គ្មានយោបល់យល់បានទេ។
8. មនុស្សចំអកមើលងាយ គេអុចអាលឲ្យទីក្រុងឆេះឡើង តែមនុស្សមានប្រាជ្ញា គេបង្វែរបណ្តេញសេចក្តីក្រោធចេញវិញ។
9. បើអ្នកមានប្រាជ្ញា គេកើតមានរឿងនឹងមនុស្សចំកួត ទោះបើអ្នកនោះខឹង ឬសើចក្តី គង់តែឥតមានសេចក្តីសុខវិញឡើយ។
10. ពួកមនុស្សដែលកំចាយឈាម នោះរមែងតែស្អប់ដល់មនុស្សត្រឹមត្រូវ តែមនុស្សទៀងត្រង់រកជួយសង្គ្រោះព្រលឹងអ្នកនោះវិញ។
11. ពួកល្ងីល្ងើ សំដែងចេញអស់ទាំងកំហឹងរបស់ខ្លួន តែមនុស្សមានប្រាជ្ញាគេទប់ចិត្ត ហើយរំងាប់ចេញវិញ។
12. បើអ្នកគ្រប់គ្រងតែងស្តាប់តាមពាក្យភូតភរ នោះពួកអ្នកបំរើរបស់គេក៏ជាមនុស្សអាក្រក់ដែរ។
13. មនុស្សទាល់ក្រ និងមនុស្សដែលសង្កត់សង្កិន គេតែងតែប្រទះគ្នា តែគឺព្រះយេហូវ៉ា ដែលបំភ្លឺភ្នែករបស់អ្នកទាំង២នោះ។
14. ឯស្តេចណាដែលវិនិច្ឆ័យក្តីរបស់មនុស្សទាល់ក្រដោយឥតមន្ទិល បល្ល័ង្ករាជ្យរបស់ស្តេចនោះនឹងបានតាំងឲ្យជាប់ជាដរាប។
15. រំពាត់ និងសេចក្តីប្រៀនប្រដៅ រមែងឲ្យកើតមានប្រាជ្ញា តែកូនណាដែលបណ្តោយឲ្យប្រព្រឹត្តតាមអំពើចិត្ត នោះតែងធ្វើឲ្យម្តាយមានសេចក្តីខ្មាសវិញ។
16. កាលណាមនុស្សអាក្រក់ចំរើនជាច្រើនឡើង នោះសេចក្តីរំលងច្បាប់ក៏ចំរើនឡើងដែរ ប៉ុន្តែពួកសុចរិតនឹងឃើញគ្រាដែលគេដួលចុះទៅវិញ។
17. ចូរស្តីប្រដៅកូនឯងចុះ នោះវានឹងឲ្យឯងបានសំរាកចិត្ត អើ វានឹងឲ្យឯងមានចិត្តរីករាយផង។
18. គ្រាណាដែលឥតមានការបើកសំដែង នោះបណ្តាជនរមែងលែងទប់ចិត្ត តែអ្នកណាដែលប្រព្រឹត្តតាមបញ្ញត្តច្បាប់ នោះសប្បាយហើយ។
19. ខ្ញុំកំដរនឹងរាងចាល ដោយសារតែពាក្យបន្ទោសមិនបាន ដ្បិតទោះបើវាស្តាប់បាន គង់តែមិនយកចិត្តទុកដាក់ឡើយ។