សុភាសិត 29:7-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. មនុស្ស​សុចរិត​រមែង​ពិចារណា​យល់​ហេតុ​នៃ​មនុស្ស​ទាល់​ក្រ តែ​មនុស្ស​អាក្រក់​គ្មាន​យោបល់​យល់​បាន​ទេ។

8. មនុស្ស​ចំអក​មើល‌ងាយ គេ​អុច‌អាល​ឲ្យ​ទី​ក្រុង​ឆេះ​ឡើង តែ​មនុស្ស​មាន​ប្រាជ្ញា គេ​បង្វែរ​បណ្តេញ​សេចក្តី​ក្រោធ​ចេញ​វិញ។

9. បើ​អ្នក​មាន​ប្រាជ្ញា គេ​កើត​មាន​រឿង​នឹង​មនុស្ស​ចំកួត ទោះ​បើ​អ្នក​នោះ​ខឹង ឬ​សើច​ក្តី គង់​តែ​ឥត​មាន​សេចក្តី​សុខ​វិញ​ឡើយ។

10. ពួក​មនុស្ស​ដែល​កំចាយ​ឈាម នោះ​រមែង​តែ​ស្អប់​ដល់​មនុស្ស​ត្រឹម​ត្រូវ តែ​មនុស្ស​ទៀង​ត្រង់​រក​ជួយ​សង្គ្រោះ​ព្រលឹង​អ្នក​នោះ​វិញ។

11. ពួក​ល្ងី‌ល្ងើ សំដែង​ចេញ​អស់​ទាំង​កំហឹង​របស់​ខ្លួន តែ​មនុស្ស​មាន​ប្រាជ្ញា​គេ​ទប់​ចិត្ត ហើយ​រំងាប់​ចេញ​វិញ។

សុភាសិត 29