2. កាលណាមនុស្សសុចរិតមានអំណាចឡើង នោះជនទាំងឡាយរមែងមានចិត្តរីករាយ តែកាលណាមនុស្សអាក្រក់គ្រប់គ្រងវិញ នោះបណ្តាជនស្រែកថ្ងូរឡើង។
3. អ្នកណាដែលស្រឡាញ់ដល់ប្រាជ្ញា នោះរមែងនាំឲ្យឪពុករីករាយសប្បាយ តែអ្នកណាដែលគប់រកស្រីសំផឹង នោះស៊ីបង្ហិនទ្រព្យសម្បត្តិគាត់វិញ។
4. ស្តេចរមែងតាំងនគរឲ្យមាំមួន ដោយសារសេចក្តីយុត្តិធម៌ តែស្តេចណាដែលសង្កត់សង្កិនយកដង្វាយ នោះធ្វើឲ្យស្រុកវិនាសវិញ។
5. អ្នកណាដែលបញ្ចើចដល់អ្នកជិតខាង នោះឈ្មោះថា ដាក់លប់សំរាប់ចាប់ជើងគេទេ។
6. មានអន្ទាក់ នៅក្នុងអំពើរំលងរបស់មនុស្សអាក្រក់ តែមនុស្សសុចរិតគេច្រៀងដោយអរសប្បាយវិញ។
7. មនុស្សសុចរិតរមែងពិចារណាយល់ហេតុនៃមនុស្សទាល់ក្រ តែមនុស្សអាក្រក់គ្មានយោបល់យល់បានទេ។
8. មនុស្សចំអកមើលងាយ គេអុចអាលឲ្យទីក្រុងឆេះឡើង តែមនុស្សមានប្រាជ្ញា គេបង្វែរបណ្តេញសេចក្តីក្រោធចេញវិញ។
9. បើអ្នកមានប្រាជ្ញា គេកើតមានរឿងនឹងមនុស្សចំកួត ទោះបើអ្នកនោះខឹង ឬសើចក្តី គង់តែឥតមានសេចក្តីសុខវិញឡើយ។
10. ពួកមនុស្សដែលកំចាយឈាម នោះរមែងតែស្អប់ដល់មនុស្សត្រឹមត្រូវ តែមនុស្សទៀងត្រង់រកជួយសង្គ្រោះព្រលឹងអ្នកនោះវិញ។
11. ពួកល្ងីល្ងើ សំដែងចេញអស់ទាំងកំហឹងរបស់ខ្លួន តែមនុស្សមានប្រាជ្ញាគេទប់ចិត្ត ហើយរំងាប់ចេញវិញ។
12. បើអ្នកគ្រប់គ្រងតែងស្តាប់តាមពាក្យភូតភរ នោះពួកអ្នកបំរើរបស់គេក៏ជាមនុស្សអាក្រក់ដែរ។
13. មនុស្សទាល់ក្រ និងមនុស្សដែលសង្កត់សង្កិន គេតែងតែប្រទះគ្នា តែគឺព្រះយេហូវ៉ា ដែលបំភ្លឺភ្នែករបស់អ្នកទាំង២នោះ។