1. អ្នកណាដែលត្រូវបន្ទោសជាញយៗ តែតាំងចិត្តរឹងវិញ នោះត្រូវវិនាសក្នុង១រំពេច ទាល់បើជួយផង។
2. កាលណាមនុស្សសុចរិតមានអំណាចឡើង នោះជនទាំងឡាយរមែងមានចិត្តរីករាយ តែកាលណាមនុស្សអាក្រក់គ្រប់គ្រងវិញ នោះបណ្តាជនស្រែកថ្ងូរឡើង។
3. អ្នកណាដែលស្រឡាញ់ដល់ប្រាជ្ញា នោះរមែងនាំឲ្យឪពុករីករាយសប្បាយ តែអ្នកណាដែលគប់រកស្រីសំផឹង នោះស៊ីបង្ហិនទ្រព្យសម្បត្តិគាត់វិញ។
4. ស្តេចរមែងតាំងនគរឲ្យមាំមួន ដោយសារសេចក្តីយុត្តិធម៌ តែស្តេចណាដែលសង្កត់សង្កិនយកដង្វាយ នោះធ្វើឲ្យស្រុកវិនាសវិញ។