សុភាសិត 28:1-2 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. មនុស្ស​អាក្រក់ គេ​រត់​ក្នុង​កាល​ដែល​គ្មាន​អ្នក​ណា​ដេញ​តាម​សោះ តែ​មនុស្ស​សុចរិត​មាន​ចិត្ត​ក្លាហាន​ដូច​សិង្ហ​វិញ។

2. កាល​ណា​មាន​ការ​បះ‌បោរ​កើត​ឡើង​ក្នុង​ស្រុក នោះ​រមែង​មាន​ចៅ‌ហ្វាយ​ជា​ច្រើន តែ​បើ​មាន​មនុស្ស​ម្នាក់​ដែល​មាន​យោបល់ ហើយ​នឹង​ដំរិះ នោះ​នគរ​នឹង​ស្ថិត‌ស្ថេរ​នៅ​ត​ទៅ​បាន។

សុភាសិត 28