16. អ្នកណាដែលចង់ឃាត់នាង នោះឃាត់តែខ្យល់ទេ ហើយដៃអ្នកនោះចាប់ក្តាប់ប្រេងប៉ុណ្ណោះ។
17. ដែករមែងសំលៀងដែក ឯមនុស្ស ក៏ធ្វើឲ្យមិត្រសំឡាញ់ខ្លួនមុតស្រួចយ៉ាងនោះដែរ។
18. អ្នកណាដែលថែទាំដើមល្វា អ្នកនោះនឹងបានផ្លែបរិភោគ ហើយអ្នកណាដែលបំរើចៅហ្វាយខ្លួនដោយល្អ នោះនឹងបានកិត្តិសព្ទ។
19. មុខឆ្លុះឃើញមុខនៅក្នុងទឹកជាយ៉ាងណា នោះចិត្តរបស់មនុស្ស ក៏ច្បាស់ដល់មនុស្សយ៉ាងនោះដែរ។
20. ស្ថានឃុំព្រលឹងមនុស្សស្លាប់ ហើយនឹងទីវិនាសនោះមិនចេះស្កប់ស្កល់ឡើយ ឯភ្នែកនៃមនុស្សក៏មិនចេះស្កប់ស្កល់ដូចគ្នាដែរ។
21. មានបាវដីសំរាប់សំរងប្រាក់ ហើយមានឡសំរាប់មាស តែនឹងស្គាល់មនុស្សបានដោយសារតែសេចក្តីដែលគេសរសើរពីអ្នកនោះទេ។
22. ទោះបើនឹងបុកមនុស្សល្ងីល្ងើនៅក្នុងត្បាល់ជាមួយនឹងស្រូវក៏ដោយ គង់តែសេចក្តីចំកួតរបស់វាមិនព្រមរបកចេញពីវាឡើយ។
23. ចូរមានចិត្តខ្នះខ្នែងឲ្យស្គាល់សណ្ឋាននៃហ្វូងចៀមឯង ហើយឲ្យថែមើលហ្វូងគោឯងឲ្យល្អចុះ
24. ដ្បិតទ្រព្យសម្បត្តិមិនស្ថិតស្ថេរនៅជាដរាបទេ តើមកុដស្តេចនៅជាប់អស់ទាំងដំណតទៅឬ
25. ឯស្មៅក្រៀមគេដឹកយកទៅ រួចស្មៅខ្ចីលូតលាស់ឡើង ហើយគេប្រមូលស្មៅព្រៅពីភ្នំមកដែរ
26. កូនចៀមទាំងប៉ុន្មាននឹងបានសំរាប់ធ្វើជាសំលៀកបំពាក់ដល់ឯង ឯពពែឈ្មោល ក៏សំរាប់សងថ្លៃចំការដែរ
27. ហើយនឹងមានទឹកដោះពពែ ល្មមទុកជាអាហារដល់ឯង គឺជាអាហារសំរាប់គ្រួសារឯង ហើយសំរាប់ចិញ្ចឹមពួកស្រីបំរើរបស់ឯងទៀត។