11. មនុស្សល្ងីល្ងើដែលចេះតែធ្វើអំពើចំកួតរបស់វាច្រំដែលទៀត នោះធៀបដូចជាឆ្កែដែលត្រឡប់ទៅស៊ីកំអួតវាវិញ
12. ឯងដែលឃើញមនុស្សដែលប្រកាន់ថា ខ្លួនមានប្រាជ្ញាឬទេ មានសង្ឃឹមចំពោះមនុស្សល្ងីល្ងើជាជាងអ្នកនោះទៅទៀត។
13. មនុស្សខ្ជិលច្រអូសតែងតែថា មានសិង្ហ១នៅកណ្តាលថ្នល់ មានសិង្ហ១នៅត្រង់ផ្លូវ
14. មនុស្សខ្ជិលច្រអូសចេះតែបំរាសននៀលនៅលើគ្រែ បែបដូចទ្វារដែលបិទបើកទៅមកជាប់នៅត្រចៀកដែរ
15. មនុស្សខ្ជិលច្រអូសគេលូកដៃទៅក្នុងចាន ហើយដែលដកមកបញ្ចុកមាត់វិញនោះក៏រួយដៃដល់គេណាស់
16. មនុស្សខ្ជិលច្រអូស គេតែងប្រកាន់ថា ខ្លួនមានប្រាជ្ញាជាជាងមនុស្ស៧នាក់ដែលតបឆ្លើយដោយវាងវៃ។
17. អ្នកណាដែលកំពុងតែដើរតាមផ្លូវ ព្រមទុកឲ្យខ្លួនក្តៅក្រហាយ ដោយការឈ្លោះប្រកែករបស់អ្នកដទៃ នោះធៀបដូចជាមនុស្សដែលចាប់ត្រចៀកឆ្កែ
18. មនុស្សដែលបញ្ឆោតអ្នកជិតខាង រួចពោលថា អញគ្រាន់តែធ្វើលេងទេតើ
19. នោះប្រៀបដូចជាមនុស្សឆ្កួតដែលបោះកំចាយអង្កត់ឧសកំពុងឆេះ ព្រមទាំងព្រួញ និងសេចក្តីស្លាប់ផង
20. ទីណាដែលឥតមានឧស នោះភ្លើងក៏រលត់ ហើយទីណាដែលឥតមានអ្នកបេះបួយ នោះសេចក្តីទាស់ទែងគ្នាក៏បាត់អស់ទៅដែរ