1. ការដែលហិមៈធ្លាក់នៅរដូវក្តៅ ហើយភ្លៀងធ្លាក់នៅរដូវចំរូតមិនសមយ៉ាងណា កិត្តិយសក៏មិនសមនឹងមនុស្សល្ងីល្ងើយ៉ាងនោះដែរ
2. ការដែលចាបហើរទៅបាត់ ហើយសត្វត្រចៀកកាំចេះតែហើរទៅមកយ៉ាងណា នោះសេចក្តីបណ្តាសាឥតហេតុ មិនទំជាប់ឡើយក៏យ៉ាងនោះដែរ
3. មានត្មោងសំរាប់សេះ មានបង្ហៀរសំរាប់លា ហើយរំពាត់ក៏សំរាប់ខ្នងមនុស្សល្ងីល្ងើដែរ។
4. កុំឲ្យឆ្លើយតបនឹងមនុស្សល្ងីល្ងើ តាមសេចក្តីចំកួតរបស់វាឡើយ ក្រែងឯងក៏បានដូចជាវាដែរ
5. ចូរឆ្លើយតបនឹងមនុស្សល្ងីល្ងើ ឲ្យចំនឹងសេចក្តីចំកួតរបស់វាចុះ ក្រែងវាមើលខ្លួនដោយសេចក្តីអំនួតថា ជាអ្នកមានប្រាជ្ញា
6. អ្នកណាដែលប្រើមនុស្សល្ងីល្ងើឲ្យនាំដំណឹងទៅ នោះឈ្មោះថា កាប់ផ្តាច់ជើងរបស់ខ្លួន ហើយក៏ផឹកស្រូបសេចក្តីអន្តរាយដែរ
7. ជើងរបស់មនុស្សដែលដើរចាក់ខ្ញើច បានខ្សោយយ៉ាងណា នោះពាក្យសុភាសិតនៅក្នុងមាត់មនុស្សល្ងីល្ងើក៏យ៉ាងនោះដែរ
8. អ្នកដែលចងក្រួសភ្ជាប់ក្នុងខ្សែដង្ហក់ជាយ៉ាងណា នោះអ្នកដែលលើកមុខមនុស្សល្ងីល្ងើក៏យ៉ាងនោះដែរ
9. បន្លាមុតចូលក្នុងដៃរបស់មនុស្សស្រវឹងជាយ៉ាងណា នោះពាក្យសុភាសិតនៅក្នុងមាត់មនុស្សល្ងីល្ងើក៏យ៉ាងនោះដែរ
10. ពលធ្នូ ម្នាក់ដែលជំនាញបាញ់ឲ្យរបួសទាំងអស់ជាយ៉ាងណា អ្នកដែលជួលមនុស្សល្ងីល្ងើ និងមនុស្សដែលដើរតាមផ្លូវក៏យ៉ាងនោះដែរ