សុភាសិត 25:8-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

8. កុំ​ឲ្យ​ឯង​រហ័ស​នឹង​ចេញ​ទៅ​ត​នឹង​គេ​ឡើយ ក្រែង​ដល់​ចុង​បំផុត កាល​ណា​អ្នក​ជិត​ខាង​បាន​ធ្វើ​ឲ្យ​ឯង​ខ្មាស​ហើយ នោះ​ឯង​មិន​ដឹង​ធ្វើ​អ្វី​ទៀត​ទេ

9. ចូរ​ទៅ​ជជែក​រឿង​របស់​ឯង ចំពោះ​អ្នក​ជិត​ខាង ដោយ​មាន​តែ​គ្នា​២​នាក់​ប៉ុណ្ណោះ កុំ​ឲ្យ​បើក​ការ​សំងាត់​របស់​អ្នក​ដទៃ​ឡើយ

10. ក្រែង​អ្នក​ដែល​ឮ គេ​ធ្វើ​ឲ្យ​ឯង​ខ្មាស​វិញ ហើយ​សេចក្តី​អាម៉ាស់​របស់​ឯង​នឹង​មិន​ចេះ​បាត់​ឡើយ។

11. ពាក្យ​សំដី​ដែល​និយាយ​ចំ​ពេល នោះ​ធៀប​ដូច​ជា​ផ្លែ​សារី​មាស​ធ្លាក់​ភ្ជាប់​នឹង​ក្បាច់​ប្រាក់

12. អ្នក​ដែល​ចេះ​ស្តី​បន្ទោស​ដោយ​ប្រាជ្ញា នោះ​ក៏​ដូច​ជា​ក្រវិល​មាស និង​គ្រឿង​លំអ​មាស​សុទ្ធ ដល់​ត្រចៀក​ដែល​ព្រម​ស្តាប់​តាម​ដែរ

13. អ្នក​នាំ​សារ​ដែល​ស្មោះ‌ត្រង់ នោះ​ប្រៀប​ដូច​ជា​ត្រជាក់​នៃ​ហិមៈ​នៅ​រដូវ​ចំរូត ដល់​ពួក​អ្នក​ដែល​ចាត់​ប្រើ ដ្បិត​អ្នក​នោះ​លំហើយ​ព្រលឹង​របស់​ចៅ‌ហ្វាយ​ខ្លួន។

14. អ្នក​ណា​ដែល​អួត ដោយ​ពាក្យ​កំភូត ពី​ទាន​ដែល​ខ្លួន​ឲ្យ នោះ​ទុក​ដូច​ជា​ពពក ហើយ​នឹង​ខ្យល់​ដែល​ឥត​មាន​ភ្លៀង។

15. ដោយ​ការ​ខំ​អត់‌ធ្មត់ នោះ​ទើប​នឹង​បន្ទន់​ចិត្ត​របស់​ចៅ‌ហ្វាយ​បាន ហើយ​អណ្តាត​ស្រទន់​នឹង​អាច​បំបាក់​ឆ្អឹង​បាន​ដែរ។

16. តើ​ឯង​រក​បាន​ឃ្មុំ​ហើយ​ឬ ចូរ​បរិភោគ​តែ​ល្មម​សម​គួរ​ចុះ ក្រែង​បរិភោគ​ឆ្អែត​ទៅ​នឹង​ក្អួត​ចេញ​មក​វិញ។

សុភាសិត 25