សុភាសិត 25:20-23 ព្រះគម្ពីរបរិសុទ្ធ (KHOV)

20. អ្នក​ណា​ដែល​ច្រៀង​ចំរៀង ជូន​ដល់​មនុស្ស​ដែល​មាន​ចិត្ត​កើត​ទុក្ខ ឲ្យ​គេ​ស្តាប់ នោះ​ធៀប​ដូច​ជា​គេ​ដោះ​អាវ​នៅ​រដូវ​រងារ ឬ​ដូច​ជា​ចាក់​ទឹក‌ខ្មេះ​ទៅ​លើ​អំបិល​ក្បុង។

21. បើ​សត្រូវ​ឯង​ឃ្លាន ចូរ​ឲ្យ​វា​ស៊ី​ចុះ បើ​វា​ស្រេក ត្រូវ​ឲ្យ​វា​ផឹក​ផង

22. យ៉ាង​នោះ​នឹង​បាន​ដូច​ជា​បង្គរ​រងើក​ភ្លើង​នៅ​លើ​ក្បាល​វា ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ប្រទាន​រង្វាន់​ដល់​ឯង។

23. ខ្យល់​ខាង​ជើង​រមែង​នាំ​ភ្លៀង​មក ហើយ​អណ្តាត​ដែល​និយាយ​ដើម​គេ ក៏​នាំ​គេ​មាន​មុខ​មួម៉ៅ​ដូច្នោះ​ដែរ។

សុភាសិត 25