11. ពាក្យសំដីដែលនិយាយចំពេល នោះធៀបដូចជាផ្លែសារីមាសធ្លាក់ភ្ជាប់នឹងក្បាច់ប្រាក់
12. អ្នកដែលចេះស្តីបន្ទោសដោយប្រាជ្ញា នោះក៏ដូចជាក្រវិលមាស និងគ្រឿងលំអមាសសុទ្ធ ដល់ត្រចៀកដែលព្រមស្តាប់តាមដែរ
13. អ្នកនាំសារដែលស្មោះត្រង់ នោះប្រៀបដូចជាត្រជាក់នៃហិមៈនៅរដូវចំរូត ដល់ពួកអ្នកដែលចាត់ប្រើ ដ្បិតអ្នកនោះលំហើយព្រលឹងរបស់ចៅហ្វាយខ្លួន។
14. អ្នកណាដែលអួត ដោយពាក្យកំភូត ពីទានដែលខ្លួនឲ្យ នោះទុកដូចជាពពក ហើយនឹងខ្យល់ដែលឥតមានភ្លៀង។
15. ដោយការខំអត់ធ្មត់ នោះទើបនឹងបន្ទន់ចិត្តរបស់ចៅហ្វាយបាន ហើយអណ្តាតស្រទន់នឹងអាចបំបាក់ឆ្អឹងបានដែរ។
16. តើឯងរកបានឃ្មុំហើយឬ ចូរបរិភោគតែល្មមសមគួរចុះ ក្រែងបរិភោគឆ្អែតទៅនឹងក្អួតចេញមកវិញ។
17. កុំឲ្យជើងឯងចូលផ្ទះអ្នកជិតខាង ជាញឹកញយពេកឡើយ ក្រែងគេធុញទ្រាន់ ហើយស្អប់ឯងវិញ។
18. អ្នកណាដែលធ្វើបន្ទាល់ក្លែងទាស់នឹងអ្នកជិតខាងខ្លួន នោះធៀបដូចជាញញួរ និងដាវ ហើយនឹងព្រួញយ៉ាងមុត។
19. កាលដែលទុកចិត្តពឹងដល់មនុស្សមិនស្មោះ នៅគ្រាលំបាក នោះធៀបដូចជាធ្មេញបាក់ ហើយជើងដែលថ្លស់លាសចេញ។
20. អ្នកណាដែលច្រៀងចំរៀង ជូនដល់មនុស្សដែលមានចិត្តកើតទុក្ខ ឲ្យគេស្តាប់ នោះធៀបដូចជាគេដោះអាវនៅរដូវរងារ ឬដូចជាចាក់ទឹកខ្មេះទៅលើអំបិលក្បុង។
21. បើសត្រូវឯងឃ្លាន ចូរឲ្យវាស៊ីចុះ បើវាស្រេក ត្រូវឲ្យវាផឹកផង
22. យ៉ាងនោះនឹងបានដូចជាបង្គររងើកភ្លើងនៅលើក្បាលវា ហើយព្រះយេហូវ៉ាទ្រង់នឹងប្រទានរង្វាន់ដល់ឯង។
23. ខ្យល់ខាងជើងរមែងនាំភ្លៀងមក ហើយអណ្តាតដែលនិយាយដើមគេ ក៏នាំគេមានមុខមួម៉ៅដូច្នោះដែរ។
24. ស៊ូនៅក្នុងទីកៀន១នៅលើដំបូលផ្ទះ ជាជាងនៅក្នុងផ្ទះធំទូលាយជាមួយនឹងស្ត្រីដែលចេះតែរករឿង។
25. ទឹកបានត្រជាក់ដល់ព្រលឹងមនុស្សល្វឹងល្វើយជាយ៉ាងណា នោះដំណឹងល្អដែលមកពីស្រុកឆ្ងាយក៏យ៉ាងនោះដែរ។
26. មនុស្សសុចរិតដែលចុះចាញ់ចំពោះមនុស្សអាក្រក់ នោះធៀបដូចជារន្ធទឹកល្អក់ ក៏ដូចជាក្បាលទឹកដែលខូចហើយដែរ។