27. ដ្បិតស្រីសំផឹងជារណ្តៅយ៉ាងជ្រៅ ហើយស្រីដទៃជារំលុងដ៏ចង្អៀត
28. អើ គេលបចាំដូចជាចោរ ហើយក៏ចំរើនអ្នកក្បត់នៅក្នុងពួកមនុស្សលោក។
29. តើអ្នកណាមានសេចក្តីពិបាកចិត្ត តើអ្នកណាកើតទុក្ខព្រួយ តើអ្នកណាមានសេចក្តីទាស់ទែងគ្នា តើអ្នកណាត្អូញត្អែរ តើអ្នកណាត្រូវរបួសឥតហេតុ តើអ្នកណាមានភ្នែកក្រហម
30. គឺជាពួកអ្នកដែលអង្គុយផឹកស្រាជាយូរ ឯពួកអ្នកដែលស្វែងរកស្រាលាយនោះឯង
31. កុំឲ្យមើលស្រាទំពាំងបាយជូរ ក្នុងកាលដែលមានពណ៌ក្រហម គឺក្នុងកាលដែលព្រួចពពុះនៅក្នុងកែវ ហើយហូរចុះទៅដោយស្រួលនោះឡើយ
32. ដ្បិតដល់ចុងបំផុតនឹងចឹកដូចជាពស់វិញ ហើយអុចដូចជាពស់ហនុមានផង
33. ភ្នែកឯងនឹងឃើញស្រីដទៃ ហើយចិត្តឯងនឹងពោលសេចក្តីខូចអាក្រក់ដែរ
34. អើ ឯងនឹងបានដូចជាមនុស្សដែលដេកនៅកណ្តាលសមុទ្រ ឬដូចជាមនុស្សដែលដេកនៅលើចុងដងក្តោង
35. ឯងនឹងថា គេបានវាយអញ តែអញមិនបានឈឺសោះ គេបានសំពងអញ តែអញមិនដឹងទេ តើអញនឹងភ្ញាក់ឡើងវិញដល់កាលណាហ្ន៎ អញនឹងទៅរកផឹកទៀត។