2. បើឯងជាមនុស្សល្មោភខ្លាំង នោះចូរផ្ទាប់កាំបិតនៅបំពង់កឯងទៅ
3. កុំឲ្យលោភចង់បានឱជារសរបស់គេឡើយ ដ្បិតជារបស់បញ្ឆោតទេ។
4. កុំឲ្យនឿយហត់ដល់ខ្លួន ដើម្បីឲ្យបានជាអ្នកមានឡើយ ក៏កុំឲ្យប្រើប្រាជ្ញាឲ្យបានមានឡើងដែរ
5. តើចង់ភ្ជាប់ភ្នែកតាមរបស់ដែលសោះសូន្យ ឬដ្បិតទ្រព្យសម្បត្តិ តែងតែដុះស្លាបជាមិនខាន ក៏នឹងហើរទៅលើមេឃ បែបដូចជាឥន្ទ្រី។
6. កុំឲ្យបរិភោគភោជនាហាររបស់មនុស្ស ដែលមានភ្នែកអាក្រក់ឡើយ ក៏កុំឲ្យប្រាថ្នាចង់បានអាហារមានឱជារសរបស់គេដែរ
7. ដ្បិតគេគិតក្នុងចិត្តយ៉ាងណា គេក៏យ៉ាងនោះដែរ គេអញ្ជើញឯងថា ពិសាចុះ តែចិត្តគេមិនមូលនៅជាមួយនឹងឯងទេ
8. អាហារដែលឯងបានបរិភោគចូលទៅ នោះនឹងក្អួតមកវិញ ហើយនឹងបាត់ពាក្យសំដីផ្អែមល្ហែមរបស់ឯងទៅ។
9. កុំឲ្យនិយាយឲ្យមនុស្សល្ងីល្ងើស្តាប់ឡើយ ដ្បិតវានឹងមើលងាយចំពោះប្រាជ្ញានៃពាក្យសំដីឯង។
10. កុំឲ្យបន្ថយគោលចារឹកពីបុរាណឡើយ ក៏កុំឲ្យបង្ខិតចូលទៅក្នុងដីរបស់កូនកំព្រាដែរ
11. ដ្បិតអ្នកដែលលោះគេ នោះមានកំឡាំងខ្លាំង ក៏នឹងកាន់ក្តីគេ ទាស់នឹងឯងដែរ។
12. ចូរផ្ចង់ចិត្តឯងចំពោះសេចក្តីប្រៀនប្រដៅ ហើយផ្ទៀងត្រចៀកចំពោះពាក្យដែលប្រកបដោយដំរិះចុះ។
13. កុំឲ្យខាននឹងវាយប្រដៅកូនឡើយ ដ្បិតបើវាយនឹងរំពាត់ គង់តែមិនស្លាប់ដែរ
14. គឺឯងនឹងគ្រាន់តែវាយដោយរំពាត់ប៉ុណ្ណោះ ហើយយ៉ាងនោះ នឹងជួយព្រលឹងវាឲ្យរួចពីស្ថានឃុំព្រលឹងមនុស្សស្លាប់។