23. ដ្បិតព្រះយេហូវ៉ាទ្រង់នឹងជួយកាន់ក្តីជំនួសអ្នកនោះ ហើយទ្រង់នឹងរឹបយកជីវិតពួកអ្នកដែលរឹបយករបស់គេដែរ។
24. កុំឲ្យចងជាមិត្រនឹងមនុស្សណាដែលអាសាខឹងឡើយ ក៏កុំឲ្យភប់ប្រសព្វនឹងមនុស្សមួម៉ៅដែរ
25. ក្រែងឯងទំលាប់តាមអំពើរបស់គេ ហើយគេត្រឡប់ជាអន្ទាក់ដល់ព្រលឹងឯង។
26. កុំឲ្យឯងចូលក្នុងពួកអ្នកដែលចាប់ដៃគ្នា ឬជាមួយនឹងមនុស្សដែលធានាបំណុលឲ្យគេឡើយ
27. បើឯងគ្មានអ្វីនឹងសងគេ នោះចង់ឲ្យគេមកកន្ត្រាក់យកគ្រែពីក្រោមឯងទៅធ្វើអី។
28. កុំឲ្យបន្ថយគោលចារឹក ដែលពួកអយ្យកោឯងបោះទុកពីបុរាណឡើយ។
29. ឯងដែលឃើញមនុស្សខ្នះខ្នែងក្នុងការរកស៊ីរបស់ខ្លួនឬ អ្នកនោះនឹងបានឈរនៅចំពោះស្តេច មិនត្រូវឈរនៅចំពោះមនុស្សដែលឥតបណ្តាសក្តិឡើយ។