សុភាសិត 21:29-31 ព្រះគម្ពីរបរិសុទ្ធ (KHOV)

29. មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់ គេ​ធ្វើ​ទឹក​មុខ​រឹង តែ​មនុស្ស​ទៀង​ត្រង់​វិញ គេ​ខំ​ប្រឹង​កែ​ឲ្យ​ផ្លូវ​ខ្លួន​បាន​ត្រឹម​ត្រូវ។

30. គ្មាន​ប្រាជ្ញា​ណា គ្មាន​យោបល់​ណា ឬ​ការ​ប្រឹក្សា​ណា ដែល​អាច​ទាស់​នឹង​ព្រះ‌យេហូវ៉ា​បាន​ឡើយ។

31. គេ​ត្រៀម​សេះ​ទុក​សំរាប់​ថ្ងៃ​សឹក​សង្គ្រាម តែ​ការ​ដែល​មាន​ជ័យ‌ជំនះ នោះ​ស្រេច​នៅ​ព្រះ‌យេហូវ៉ា​ទេ។

សុភាសិត 21