26. ស្តេចដែលមានប្រាជ្ញា ទ្រង់កំចាត់មនុស្សអាក្រក់ចេញ ហើយឲ្យកង់បញ្ជាន់ស្រូវកិនលើគេ។
27. វិញ្ញាណរបស់មនុស្សជាចង្កៀងនៃព្រះយេហូវ៉ា ក៏ស្ទង់មើលទៅគ្រប់ក្នុងចំណែកនៃរាងកាយ។
28. សេចក្តីមេត្តា និងសេចក្តីទៀងត្រង់ រមែងការពារស្តេច ហើយបល្ល័ង្ករាជ្យទ្រង់ក៏ស្ថិតនៅ ដោយសារសេចក្តីសប្បុរសដែរ។
29. កំឡាំងកាយ ជាសេចក្តីអំនួតរបស់មនុស្សកំឡោះ ហើយសក់ស្កូវជាគ្រឿងលំអដល់មនុស្សចាស់។
30. ការវាយដោយរំពាត់ឲ្យត្រូវរបួស នោះនឹងសំអាតអំពើអាក្រក់ចេញ ហើយការវាយដោយដំបង ក៏នឹងចូលទៅដល់ខាងក្នុងខ្លួនដែរ។