17. អាហារដែលមនុស្សណាបាន ដោយការកំភូត នោះរមែងឆ្ងាញ់ដល់ខ្លួន តែក្រោយមក មាត់មានពេញទៅដោយក្រួសវិញ។
18. អស់ទាំងគំនិតដែលចង់ធ្វើ នោះបានសំរេចមែនទែន ដោយសារការប្រឹក្សាគ្នា ហើយបើមានអ្នកជួយគំនិតដោយប្រាជ្ញា នោះសឹមធ្វើសង្គ្រាមទៅចុះ។
19. អ្នកណាដែលដើរចុះឡើងនិយាយដើមគេ នោះជាអ្នកបើកសំដែងការលាក់កំបាំងហើយ ដូច្នេះ កុំឲ្យភប់ប្រសព្វនឹងអ្នកណាដែលមានមាត់ប៉ាចរហាចឡើយ។
20. អ្នកណាដែលប្រទេចផ្តាសាឪពុកម្តាយ ចង្កៀងរបស់អ្នកនោះនឹងត្រូវពន្លត់នៅក្នុងទីងងឹតសូន្យសុង។
21. ឯមរដក ដែលដើមដំបូងបានយ៉ាងរួសរាន់ នោះដល់ចុងក្រោយមិនបានពរទេ។
22. កុំឲ្យថា អញនឹងសងសឹកនោះឡើយ ចូររង់ចាំព្រះយេហូវ៉ាចុះ ទ្រង់នឹងជួយសង្គ្រោះឯងវិញ។
23. កូនជញ្ជីងឆផ្សេងៗជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា ហើយត្រាជូក្លែង នោះមិនល្អទេ។
24. ផ្លូវដើររបស់មនុស្ស នោះស្រេចនៅព្រះយេហូវ៉ា ដូច្នេះ ធ្វើដូចម្តេចឲ្យមនុស្សយល់ផ្លូវខ្លួនបាន។
25. ការដែលនិយាយឥតបើគិតថា នេះជាដង្វាយថ្វាយព្រះហើយ រួចកាលណាបានបន់ព្រះហើយ ទើបស៊ើបសួរជាខាងក្រោយ នោះជាអន្ទាក់ដល់មនុស្សហើយ។
26. ស្តេចដែលមានប្រាជ្ញា ទ្រង់កំចាត់មនុស្សអាក្រក់ចេញ ហើយឲ្យកង់បញ្ជាន់ស្រូវកិនលើគេ។
27. វិញ្ញាណរបស់មនុស្សជាចង្កៀងនៃព្រះយេហូវ៉ា ក៏ស្ទង់មើលទៅគ្រប់ក្នុងចំណែកនៃរាងកាយ។
28. សេចក្តីមេត្តា និងសេចក្តីទៀងត្រង់ រមែងការពារស្តេច ហើយបល្ល័ង្ករាជ្យទ្រង់ក៏ស្ថិតនៅ ដោយសារសេចក្តីសប្បុរសដែរ។