13. កុំឲ្យល្មោភដេក ក្រែងលោត្រឡប់ជាទាល់ក្រ ចូរបើកភ្នែកឡើង នោះនឹងបានអាហារឆ្អែត។
14. អ្នកដែលទិញរមែងថា របស់នេះអាក្រក់ អាក្រក់ណាស់ តែកាលណាដើរហួសទៅ នោះក៏អួតខ្លួនវិញ។
15. មាស ហើយត្បូងទទឹមមានជាបរិបូរ តែបបូរមាត់ដែលប្រកបដោយចំណេះ នោះជាត្បូងមានដំឡៃយ៉ាងប្រសើរវិញ។
16. ចូរទទួលបញ្ចាំអាវរបស់អ្នក ដែលធានាឲ្យមនុស្សដទៃ ហើយទាររបស់បញ្ចាំពីអ្នកសន្យាជំនួសអ្នកក្រៅចុះ។
17. អាហារដែលមនុស្សណាបាន ដោយការកំភូត នោះរមែងឆ្ងាញ់ដល់ខ្លួន តែក្រោយមក មាត់មានពេញទៅដោយក្រួសវិញ។
18. អស់ទាំងគំនិតដែលចង់ធ្វើ នោះបានសំរេចមែនទែន ដោយសារការប្រឹក្សាគ្នា ហើយបើមានអ្នកជួយគំនិតដោយប្រាជ្ញា នោះសឹមធ្វើសង្គ្រាមទៅចុះ។
19. អ្នកណាដែលដើរចុះឡើងនិយាយដើមគេ នោះជាអ្នកបើកសំដែងការលាក់កំបាំងហើយ ដូច្នេះ កុំឲ្យភប់ប្រសព្វនឹងអ្នកណាដែលមានមាត់ប៉ាចរហាចឡើយ។