6. ដ្បិតព្រះយេហូវ៉ាទ្រង់ប្រទានឲ្យមានប្រាជ្ញា ឯដំរិះ និងយោបល់ នោះចេញពីព្រះឱស្ឋរបស់ទ្រង់មក
7. ទ្រង់បំរុងទុកសេចក្តីដែលមានប្រយោជន៍ សំរាប់មនុស្សសុចរិត ក៏ជាខែលដល់អស់អ្នកដែលដើរក្នុងសេចក្តីទៀងត្រង់
8. ដើម្បីឲ្យបានរក្សាអស់ទាំងផ្លូវច្រកនៃសេចក្តីយុត្តិធម៌ ហើយការពារផ្លូវរបស់ពួកបរិសុទ្ធរបស់ទ្រង់
9. យ៉ាងនោះឯងនឹងបានយល់សេចក្តីសុចរិត សេចក្តីយុត្តិធម៌ និងសេចក្តីទៀងត្រង់ គឺគ្រប់ទាំងផ្លូវល្អ
10. ដ្បិតប្រាជ្ញានឹងចូលមកស្ថិតនៅក្នុងចិត្តឯង ហើយការចេះដឹងនឹងគាប់ចិត្តដល់ឯង
11. គំនិតវាងវៃនឹងការពារឯង ហើយយោបល់នឹងថែរក្សាឯង
12. ដើម្បីនឹងជួយឲ្យឯងរួចពីផ្លូវអាក្រក់ ហើយពីពួកមនុស្សដែលតែងតែនិយាយពាក្យវៀច
13. ជាអ្នកដែលបោះបង់ចោលផ្លូវទៀងត្រង់ ដើម្បីនឹងដើរតាមផ្លូវងងឹតវិញ
14. ក៏មានចិត្តរីករាយដោយប្រព្រឹត្តការអាក្រក់ ហើយត្រេកអរដោយចិត្តវៀចរបស់មនុស្សអាក្រក់
15. ផ្លូវគេសុទ្ធតែក្ងិកក្ងក់ ហើយផ្លូវច្រករបស់គេក៏ទាសចេញ
16. ហើយដើម្បីនឹងជួយឲ្យឯងរួចពីស្រីអាវាសែ គឺឲ្យរួចពីមនុស្សស្រីដទៃ ដែលនិយាយប្រលោមដោយពាក្យផ្អែមល្ហែម
17. ជាអ្នកដែលលះចោលគូសំឡាញ់ ដែលបានគ្នាពីក្រមុំកំឡោះ ក៏ភ្លេចសេចក្តីសញ្ញានៃព្រះរបស់ខ្លួន