22. សេចក្តីដែលនាំឲ្យគេរកពឹងដល់មនុស្សណា នោះគឺជាសេចក្តីសប្បុរសរបស់អ្នកនោះឯង ហើយមនុស្សទាល់ក្ររមែងវិសេសជាងមនុស្សភូតភរ។
23. សេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ា នោះប្រោសឲ្យមានជីវិត ហើយអ្នកណាដែលមានសេចក្តីនោះនឹងនៅតែមានចិត្តស្កប់ស្កល់ជានិច្ច ឥតមានសេចក្តីអាក្រក់ណាមកលើខ្លួនឡើយ។
24. មនុស្សខ្ជិលច្រអូសគេលូកដៃទៅក្នុងចាន ហើយមិនដកមក សូម្បីតែនឹងបញ្ចុកមាត់ខ្លួនផង។
25. ចូរវាយមនុស្សចំអកមើលងាយ នោះមនុស្សខ្លៅល្ងង់នឹងចេះប្រយ័ត្នឡើង ចូរបន្ទោសដល់អ្នកណាដែលមានយោបល់ អ្នកនោះនឹងស្តាប់បានតាមលំអាន។
26. អ្នកណាដែលបំផ្លាញឪពុកខ្លួន ហើយបណ្តេញម្តាយចេញ នោះជាកូនដែលនាំឲ្យមានសេចក្តីខ្មាស និងសេចក្តីដំនៀល។
27. កូនអើយ ចូរលែងស្តាប់តាមសេចក្តីដំបូន្មានដែលនាំឲ្យវង្វេងពីផ្លូវនៃដំរិះចេញ។
28. សាក្សីកោងកាចគេចំអកមើលងាយចំពោះសេចក្តីយុត្តិធម៌ ហើយមាត់របស់មនុស្សអាក្រក់ក៏ត្របាក់លេបអំពើទុច្ចរិតដែរ។
29. សេចក្តីវិនិច្ឆ័យបានបំរុងជាស្រេច សំរាប់មនុស្សចំអក ហើយការវាយដោយរំពាត់ក៏សំរាប់ខ្នងនៃមនុស្សល្ងីល្ងើ។