13. កូនល្ងីល្ងើជាទីអន្តរាយដល់ឪពុក ហើយការឌុកដាន់របស់ប្រពន្ធ ក៏ដូចជាទឹកស្រក់តក់ៗមកជានិច្ច។
14. ផ្ទះសំបែង និងទ្រព្យសម្បត្តិ ជាមរដកមកពីឪពុកតែប្រពន្ធដែលឆ្លៀវឆ្លាត នោះហើយជាអំណោយទានមកពីព្រះយេហូវ៉ា។
15. សេចក្តីខ្ជិលច្រអូស រមែងធ្វើឲ្យមនុស្សលក់ស្និទ្ធទៅ ហើយអ្នកណាដែលទទេៗ នោះនឹងត្រូវអត់ឃ្លាន។
16. អ្នកណាដែលកាន់តាមក្រឹត្យវិន័យ នោះឈ្មោះថារក្សាព្រលឹងខ្លួន តែអ្នកណាដែលមិនប្រយ័ត្ននឹងផ្លូវប្រព្រឹត្តរបស់ខ្លួន នោះនឹងត្រូវស្លាប់វិញ។
17. អ្នកណាដែលមានចិត្តអាណិត ចែកដល់ពួកទាល់ក្រ នោះឈ្មោះថាថ្វាយឲ្យព្រះយេហូវ៉ាខ្ចី ទ្រង់នឹងតបស្នងសងគុណអ្នកនោះវិញ។