3. កាលណាមនុស្សអាក្រក់មកដល់ នោះសេចក្តីមើលងាយមានជាប់តាមមកដែរ ហើយសេចក្តីត្មះតិះដៀលក៏រមែងមកជាមួយនឹងសេចក្តីអាប់យសផង។
4. ពាក្យសំដីដែលចេញពីមាត់មនុស្ស ធៀបដូចជាទឹកជ្រៅ ហើយទីបញ្ចេញប្រាជ្ញាក៏ដូចជាជ្រោះទឹកហូរ។
5. ការដែលយោគយល់ដល់មនុស្សអាក្រក់ ហើយការបង្វែរសេចក្តីយុត្តិធម៌ក្នុងការវិនិច្ឆ័យ នោះមិនល្អទេ។
6. បបូរមាត់មនុស្សល្ងីល្ងើ តែងតែស៊កចូលក្នុងសេចក្តីឈ្លោះប្រកែកគ្នា ហើយមាត់វាតឿនតែរំពាត់ទេ។
7. មាត់របស់មនុស្សល្ងីល្ងើជាហេតុនាំឲ្យខ្លួនត្រូវវិនាសទៅ ហើយបបូរមាត់ក៏ជាអន្ទាក់ដល់ព្រលឹងខ្លួនដែរ។
8. ពាក្យសំដីរបស់មនុស្សបេះបួយ ធៀបដូចជាម្ហូបយ៉ាងឆ្ងាញ់១ម៉ាត់ ដែលលេបចុះទៅក្នុងពោះ។
9. អ្នកណាដែលធ្វេសប្រហែសនឹងការរបស់ខ្លួន នោះឈ្មោះថាជាបងប្អូននឹងអ្នកដែលបំផ្លាញ។
10. ព្រះនាមព្រះយេហូវ៉ា ជាប៉មមាំមួន មនុស្សសុចរិតរត់ចូលទៅពឹងជ្រក ហើយមានសេចក្តីសុខ។
11. ឯមនុស្សអ្នកមានវិញ ទ្រព្យសម្បត្តិរបស់គេជាទីក្រុងមាំមួន ហើយតាមគំនិតរបស់គេ ក៏យល់ថាជាកំផែងយ៉ាងខ្ពស់ដែរ។
12. មុននឹងត្រូវវិនាស នោះចិត្តរបស់មនុស្សកើតមានសេចក្តីឆ្មើងឆ្មៃ ឯសេចក្តីរាបសា នោះរមែងតែនាំមុខកិត្តិយសវិញ។
13. អ្នកណាដែលឆ្លើយមុនដែលបានស្តាប់រឿង នោះរាប់ជាការចំកួតហើយ ក៏ជាសេចក្តីខ្មាសដល់ខ្លួនផង។
14. វិញ្ញាណនៃមនុស្សនឹងទប់ទល់ខ្លួនក្នុងគ្រាមានធុរៈឈឺ តែឯវិញ្ញាណបាក់បែក តើអ្នកណានឹងទ្រាំបាន។
15. ចិត្តរបស់មនុស្សវាងវៃ តែងតែចំរើនចំណេះឡើង ហើយត្រចៀករបស់មនុស្សដែលមានប្រាជ្ញា ក៏ស្វះស្វែងរកចំណេះដែរ។
16. ជំនូនរបស់មនុស្ស រមែងបើកផ្លូវឲ្យដល់ខ្លួន ក៏នាំចូលទៅដល់ចំពោះអ្នកធំផង។