2. ចំណែកមនុស្សល្ងីល្ងើគេឥតមានសេចក្តីរីករាយក្នុងយោបល់ទេ គឺចូលចិត្តតែនឹងសំដែងគំនិតក្នុងចិត្តខ្លួនឯងចេញវិញ។
3. កាលណាមនុស្សអាក្រក់មកដល់ នោះសេចក្តីមើលងាយមានជាប់តាមមកដែរ ហើយសេចក្តីត្មះតិះដៀលក៏រមែងមកជាមួយនឹងសេចក្តីអាប់យសផង។
4. ពាក្យសំដីដែលចេញពីមាត់មនុស្ស ធៀបដូចជាទឹកជ្រៅ ហើយទីបញ្ចេញប្រាជ្ញាក៏ដូចជាជ្រោះទឹកហូរ។
5. ការដែលយោគយល់ដល់មនុស្សអាក្រក់ ហើយការបង្វែរសេចក្តីយុត្តិធម៌ក្នុងការវិនិច្ឆ័យ នោះមិនល្អទេ។