22. ចិត្តដែលសប្បាយជាថ្នាំយ៉ាងវិសេស តែវិញ្ញាណបាក់បែករមែងឲ្យឆ្អឹងរីងស្ងួតទៅ។
23. មនុស្សអាក្រក់ គេតែងតែទទួលសំណូក ដោយលួចលាក់ ដើម្បីនឹងបង្ខូចផ្លូវយុត្តិធម៌។
24. ឯប្រាជ្ញា រមែងនៅចំពោះមុខមនុស្សដែលមានដំរិះ តែភ្នែកមនុស្សល្ងីល្ងើមើលទៅឯចុងផែនដីបំផុតវិញ។
25. កូនល្ងីល្ងើជាហេតុឲ្យឪពុកកើតទុក្ខព្រួយ ហើយជាទីជូរល្វីងដល់ម្តាយដែលបង្កើតវាមក។
26. ការដែលធ្វើទោសដល់មនុស្សសុចរិត ឬវាយអ្នកត្រកូលខ្ពស់ ដោយព្រោះសេចក្តីទៀងត្រង់របស់គេ នោះមិនល្អទេ។
27. អ្នកណាដែលមានដំរិះរមែងសំចៃទុកនូវពាក្យសំដី ហើយអ្នកណាដែលមានយោបល់ នោះក៏តែងតែមានចិត្តត្រជាក់ដែរ។
28. សូម្បីតែមនុស្សឆ្កួត បើវានៅមាត់ស្ងៀម នោះគេរាប់ថាជាអ្នកមានប្រាជ្ញាដែរ ឯអ្នកណាដែលបិតបបូរមាត់ខ្លួនទុក នោះក៏រាប់ជាអ្នកឆ្លៀវឆ្លាតហើយ។