23. ចិត្តរបស់មនុស្សដែលមានប្រាជ្ញា នោះបង្រៀនមាត់របស់ខ្លួន ហើយក៏បង្កើនឲ្យបបូរមាត់មានចំណេះកាន់តែច្រើនឡើងផង។
24. ពាក្យសំដីពីរោះ នោះធៀបដូចជាសំណុំឃ្មុំ ក៏ផ្អែមដល់ព្រលឹង ហើយជាថ្នាំផ្សះដល់ឆ្អឹងផង។
25. មានផ្លូវមួយដែលមើលទៅដូចជាត្រឹមត្រូវល្អ ដល់មនុស្ស តែចុងបំផុតនៃផ្លូវនោះ គឺជាសេចក្តីស្លាប់។
26. ការស្រេកឃ្លានរបស់អ្នកណាដែលរកស៊ី នោះខំធ្វើសំរាប់ខ្លួនអ្នកនោះឯង ដ្បិតមាត់ខ្លួនបង្ខំឲ្យធ្វើទៅ។
27. មនុស្សចោលម្សៀត គេគិតគូបង្កើតការអាក្រក់ ហើយនៅបបូរមាត់គេមានភ្លើងក្តៅដែរ។
28. មនុស្សវៀចវេរ គេសាបព្រោះសេចក្តីទាស់ទែងគ្នា ហើយអ្នកបេះបួយ ក៏នាំឲ្យទាំងមិត្រសំឡាញ់យ៉ាងជិតស្និទ្ធបាក់បែកគ្នាដែរ។
29. មនុស្សច្រឡោតគេល្បួងអ្នកជិតខាង ហើយក៏នាំទៅក្នុងផ្លូវដែលមិនល្អ។
30. គេធ្មេចភ្នែក ដើម្បីគិតគូរបង្កើតការវៀច គេខាំមាត់ខ្លួន ដើម្បីនឹងគិតសំរេចការអាក្រក់។
31. ឯសក់ស្កូវ បើឃើញនៅក្នុងផ្លូវសុចរិត នោះជាមកុដនៃកិត្តិសព្ទ។
32. អ្នកណាដែលយឺតនឹងខឹង នោះវិសេសជាងអ្នកដែលមានកំឡាំងខ្លាំង ហើយអ្នកណាដែលឈ្នះចិត្តខ្លួនក៏វិសេសជាងអ្នកដែលឈ្នះយកបានទីក្រុងទៅទៀត។
33. មនុស្សតែងបោះឆ្នោតទៅក្នុងថ្នក់អាវ ប៉ុន្តែដែលសំរេចទៅជាយ៉ាងណា នោះស្រេចនៅព្រះយេហូវ៉ាទេ។