4. ផ្ទះណាគ្មានគោ នោះក្រោលរមែងស្អាតល្អ តែគឺដោយកំឡាំងគោនោះឯង ដែលនឹងចំរើនកើនឡើងបាន។
5. សាក្សីស្មោះត្រង់នឹងមិនកុហកឡើយ តែសាក្សីក្លែងក្លាយតែងតែពោលពាក្យភូតភរវិញ។
6. មនុស្សចំអក គេខំស្វែងរកប្រាជ្ញា តែមិនបានទេ ឯចំណេះវិញ នោះងាយដល់អ្នកណាដែលមានយោបល់។
7. ចូរចៀសចេញពីមនុស្សល្ងីល្ងើចុះ ដ្បិតនឹងឃើញមានចំណេះនៅបបូរមាត់វាមិនបាន។
8. ឯប្រាជ្ញារបស់មនុស្សវាងវៃ នោះគឺឲ្យបានយល់ផ្លូវរបស់ខ្លួន តែសេចក្តីចំកួតរបស់មនុស្សល្ងីល្ងើ នោះជាសេចក្តីឆបោកទទេ។
9. មនុស្សល្ងីល្ងើរមែងសើចឡកចំពោះអំពើបាប តែនៅក្នុងពួកមនុស្សសុចរិត តែងមានសេចក្តីរាប់អានគ្នា។
10. ចិត្តមនុស្សរមែងស្គាល់សេចក្តីជូរចត់របស់ខ្លួន ឯមនុស្សដទៃ នឹងទទួលចំណែកក្នុងសេចក្តីអំណររបស់ចិត្តនោះមិនបាន។