សុភាសិត 12:9-21 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. អ្នក​ណា​ដែល​គេ​រាប់​អាន​តិច តែ​មាន​បាវ​បំរើ នោះ​វិសេស​ជា​ជាង​មនុស្ស​ណា​ដែល​តំកើង​ខ្លួន ប៉ុន្តែ​ខ្វះ​ខាត​អាហារ​វិញ។

10. មនុស្ស​សុចរិត​រមែង​ប្រណី ដល់​ជីវិត​នៃ​សត្វ​របស់​ខ្លួន តែ​ចិត្ត​របស់​មនុស្ស​អាក្រក់ នោះ​សាហាវ​ណាស់។

11. អ្នក​ណា​ដែល​ធ្វើ​ស្រែ​ខ្លួន នោះ​នឹង​បាន​បាយ​ជា​បរិបូរ តែ​អ្នក​ណា​ដែល​តាម​សេចក្តី​ឥត​ប្រយោជន៍ នោះ​គ្មាន​យោបល់​វិញ។

12. ឯ​មនុស្ស​អាក្រក់ គេ​ចង់​បាន​របឹប​របស់​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ តែ​ឫស​របស់​មនុស្ស​សុចរិត នោះ​បង្កើត​ផល​ផ្លែ​វិញ។

13. មាន​អន្ទាក់​អាក្រក់ នៅ​ក្នុង​អំពើ​រំលង​របស់​បបូរ​មាត់ តែ​មនុស្ស​សុចរិត​នឹង​ចេញ​រួច​ពី​សេចក្តី​លំបាក។

14. មនុស្ស​នឹង​បាន​ស្កប់​ចិត្ត​នឹង​សេចក្តី​ល្អ ដោយ‌សារ​ផល​ដែល​កើត​ពី​មាត់​ខ្លួន ហើយ​កិច្ច‌ការ​ដែល​ដៃ​មនុស្ស​ធ្វើ​នោះ​នឹង​បាន​សង​ដល់​អ្នក​នោះ​វិញ។

15. មនុស្ស​ល្ងី‌ល្ងើ រមែង​ឃើញ​ផ្លូវ​របស់​ខ្លួន​ជា​ត្រឹម‌ត្រូវ​ហើយ តែ​អ្នក​ដែល​មាន​ប្រាជ្ញា នោះ​តែង​ស្តាប់​សេចក្តី​ដំបូន្មាន​វិញ។

16. សេចក្តី​គ្នាន់‌ក្នាញ់​ក្នុង​ចិត្ត​មនុស្ស​ល្ងី‌ល្ងើ នោះ​បាន​សំដែង​មក​ឲ្យ​ឃើញ​ភ្លាម តែ​មនុស្ស​ឆ្លៀវ‌ឆ្លាត​គេ​តែង​គ្រប​បាំង​សេចក្តី​ខ្មាស​វិញ។

17. អ្នក​ណា​ដែល​ពោល​ពាក្យ​ពិត នោះ​រមែង​សំដែង​ចេញ​នូវ​សេចក្តី​សុចរិត តែ​សាក្សី​ក្លែង‌ក្លាយ នោះ​សំដែង​សេចក្តី​កំភូត​វិញ។

18. មាន​គេ​ដែល​ពោល​ពាក្យ​ឥត​បើ​គិត ដូច​ជា​ចាក់​ដោយ​ដាវ តែ​សំដី​របស់​មនុស្ស​ប្រាជ្ញ​ជា​ថ្នាំ​ផ្សះ​វិញ។

19. បបូរ​មាត់​ដែល​បញ្ចេញ​សេចក្តី​ពិត នោះ​នឹង​បាន​តាំង​ជាប់​នៅ​ជានិច្ច តែ​អណ្តាត​ភូត‌ភរ នោះ​នៅ​តែ​១​ភ្លែត​ទេ។

20. ការ​ឆ‌បោក​រមែង​នៅ​ក្នុង​ចិត្ត​នៃ​មនុស្ស​ដែល​គិត‌គូរ​បង្កើត​ការ​អាក្រក់ តែ​មាន​សេចក្តី​អំណរ​សំរាប់​មនុស្ស​ដែល​ប្រឹក្សា​ឲ្យ​មាន​សេចក្តី​សុខ។

21. មនុស្ស​សុចរិត​នឹង​មិន​ត្រូវ​កើត​មាន​សេចក្តី​ភិត‌ភ័យ​អន្តរាយ​ឡើយ តែ​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់​នឹង​បាន​ឆ្អែត​ដោយ​ការ​អាក្រក់។

សុភាសិត 12