5. អស់ទាំងគំនិតរបស់មនុស្សសុចរិត នោះសុទ្ធតែទៀងត្រង់ តែគំនិតរបស់មនុស្សអាក្រក់ នោះជាសេចក្តីឆបោកវិញ។
6. ពាក្យសំដីរបស់មនុស្សអាក្រក់ សុទ្ធតែនិយាយពីការលបចាំកំចាយឈាម តែមាត់របស់មនុស្សទៀងត្រង់នឹងជួយឲ្យគេរួចវិញ។
7. មនុស្សអាក្រក់ត្រូវដួល ហើយមិននៅទៀតទេ តែផ្ទះរបស់មនុស្សសុចរិតបានស្ថិតស្ថេរនៅវិញ។
8. មនុស្សនឹងបានគេសរសើរតាមប្រាជ្ញារបស់ខ្លួន តែអ្នកណាដែលមានចិត្តវៀច នោះគេនឹងស្អប់វិញ។
9. អ្នកណាដែលគេរាប់អានតិច តែមានបាវបំរើ នោះវិសេសជាជាងមនុស្សណាដែលតំកើងខ្លួន ប៉ុន្តែខ្វះខាតអាហារវិញ។
10. មនុស្សសុចរិតរមែងប្រណី ដល់ជីវិតនៃសត្វរបស់ខ្លួន តែចិត្តរបស់មនុស្សអាក្រក់ នោះសាហាវណាស់។
11. អ្នកណាដែលធ្វើស្រែខ្លួន នោះនឹងបានបាយជាបរិបូរ តែអ្នកណាដែលតាមសេចក្តីឥតប្រយោជន៍ នោះគ្មានយោបល់វិញ។
12. ឯមនុស្សអាក្រក់ គេចង់បានរបឹបរបស់មនុស្សដែលប្រព្រឹត្តអំពើអាក្រក់ តែឫសរបស់មនុស្សសុចរិត នោះបង្កើតផលផ្លែវិញ។
13. មានអន្ទាក់អាក្រក់ នៅក្នុងអំពើរំលងរបស់បបូរមាត់ តែមនុស្សសុចរិតនឹងចេញរួចពីសេចក្តីលំបាក។
14. មនុស្សនឹងបានស្កប់ចិត្តនឹងសេចក្តីល្អ ដោយសារផលដែលកើតពីមាត់ខ្លួន ហើយកិច្ចការដែលដៃមនុស្សធ្វើនោះនឹងបានសងដល់អ្នកនោះវិញ។
15. មនុស្សល្ងីល្ងើ រមែងឃើញផ្លូវរបស់ខ្លួនជាត្រឹមត្រូវហើយ តែអ្នកដែលមានប្រាជ្ញា នោះតែងស្តាប់សេចក្តីដំបូន្មានវិញ។
16. សេចក្តីគ្នាន់ក្នាញ់ក្នុងចិត្តមនុស្សល្ងីល្ងើ នោះបានសំដែងមកឲ្យឃើញភ្លាម តែមនុស្សឆ្លៀវឆ្លាតគេតែងគ្របបាំងសេចក្តីខ្មាសវិញ។