27. អ្នកណាដែលព្យាយាមស្វែងរកសេចក្តីល្អ នោះរមែងបានគេរាប់អានដល់ខ្លួនដែរ តែអ្នកណាដែលស្វែងរកតាមអាក្រក់ ការអាក្រក់នឹងកើតដល់អ្នកនោះឯង។
28. អ្នកណាដែលទីពឹងចំពោះទ្រព្យសម្បត្តិខ្លួន នោះនឹងត្រូវដួលចុះ តែមនុស្សសុចរិតនឹងចំរើនឡើង ដូចជាស្លឹកឈើខៀវខ្ចី។
29. អ្នកណាដែលនាំឲ្យកើតវឹកវរក្នុងផ្ទះខ្លួន នោះនឹងគ្រងបានខ្យល់ជាមរដក ហើយមនុស្សល្ងីល្ងើនឹងធ្វើជាបាវបំរើដល់មនុស្សប្រាជ្ញ។
30. ផលរបស់មនុស្សសុចរិត នោះជាដើមឈើនៃជីវិត ហើយអ្នកណាដែលមានប្រាជ្ញា នោះរមែងចាប់បានព្រលឹងរបស់មនុស្ស។