17. មនុស្សដែលមានចិត្តមេត្តា នោះតែងធ្វើល្អដល់ជីវិតខ្លួន តែអ្នកណាដែលសាហាវ នោះធ្វើទុក្ខដល់សាច់ឈាមខ្លួនវិញ។
18. មនុស្សអាក្រក់បានកំរៃដែលតែងតែលលួង តែអ្នកណាដែលផ្សាយសេចក្តីសុចរិត នោះបានរង្វាន់យ៉ាងជាប់លាប់។
19. ចំណែកសេចក្តីសុចរិត តែងនាំឲ្យបានជីវិត តែអ្នកណាដែលដេញតាមអំពើអាក្រក់ នោះរមែងធ្វើឲ្យខ្លួនស្លាប់វិញ។
20. អ្នកណាដែលមានចិត្តវៀច នោះជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា តែអ្នកណាដែលគ្រប់លក្ខណ៍ក្នុងផ្លូវខ្លួនប្រព្រឹត្ត នោះជាទីគាប់ដល់ព្រះហឫទ័យទ្រង់វិញ។
21. ទោះបើព្រួតដៃគ្នា គង់តែមនុស្សអាក្រក់នឹងមិនរួចពីទោសឡើយ តែពូជពង្សរបស់មនុស្សសុចរិតនឹងមានជំនួយជួយឲ្យរួច។
22. ស្ត្រីមានរូបស្រស់ល្អ ដែលឥតមានគំនិតមារយាទ នោះប្រៀបដូចជាក្រវិលមាសដែលពាក់នៅច្រមុះជ្រូក។