25. កាលណាខ្យល់កួចហួសបាត់ទៅ នោះមនុស្សអាក្រក់ឥតមានសល់ឡើយ តែមនុស្សសុចរិត មានឫសដ៏ស្ថិតស្ថេរនៅអស់កល្បវិញ។
26. ទឹកខ្មេះដល់ធ្មេញ ហើយផ្សែងដល់ភ្នែក នោះជាយ៉ាងណា ឯមនុស្សខ្ជិលច្រអូស ក៏យ៉ាងនោះដល់អ្នកណាដែលប្រើវាដែរ។
27. សេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ា នោះចំរើនថ្ងៃអាយុ តែអស់ទាំងឆ្នាំនៃអាយុរបស់មនុស្សអាក្រក់ នឹងត្រូវរួញខ្លីវិញ។
28. ការសង្ឃឹមរបស់មនុស្សសុចរិត នោះនាំឲ្យមានចិត្តរីករាយ តែសេចក្តីទុកចិត្តរបស់មនុស្សអាក្រក់ និងសូន្យបាត់ទៅ។
29. ផ្លូវព្រះយេហូវ៉ា ជាបន្ទាយដល់មនុស្សទៀងត្រង់តែជាសេចក្តីវិនាសវិញ ដល់អស់អ្នកណាដែលប្រព្រឹត្តអំពើអាក្រក់។
30. មនុស្សសុចរិត នឹងមិនត្រូវរង្គើឡើយ តែមនុស្សអាក្រក់ នឹងអាស្រ័យនៅផែនដីមិនបាន។
31. មាត់របស់មនុស្សសុចរិត តែងបញ្ចេញប្រាជ្ញា តែអណ្តាតវៀច នឹងត្រូវកាត់ចេញ។
32. បបូរមាត់របស់មនុស្សសុចរិត រមែងដឹងសេចក្តីដែលគួរគប្បី តែមាត់របស់មនុស្សអាក្រក់ ពោលតែសេចក្តីក្រវិចក្រវៀនវិញ។