25. ឯងរាល់គ្នាក៏បោះបង់ចោលអស់ទាំងដំបូន្មានរបស់អញចេញ ហើយមិនព្រមទទួលពាក្យបន្ទោសរបស់អញដែរ
26. ដូច្នេះ អញនឹងសើចដែរ ក្នុងថ្ងៃដែលឯងរាល់គ្នាត្រូវអន្តរាយ អញនឹងចំអកឲ្យ ក្នុងកាលដែលឯងរាល់គ្នាកើតមានសេចក្តីភិតភ័យផង
27. គឺក្នុងកាលដែលសេចក្តីភិតភ័យមកលើឯងរាល់គ្នា ដូចជាព្យុះសង្ឃរា ហើយសេចក្តីអន្តរាយរបស់ឯងរាល់គ្នាមក ដូចជាខ្យល់កួច ក្នុងកាលដែលសេចក្តីលំបាក និងសេចក្តីទុក្ខព្រួយមកគ្របសង្កត់លើឯងរាល់គ្នា
28. ខណៈនោះ គេនឹងអំពាវនាវដល់អញ តែអញមិនព្រមឆ្លើយសោះ គេនឹងស្វែងរកអញអស់ពីចិត្ត តែគេនឹងរកអញមិនឃើញឡើយ
29. ពីព្រោះគេបានស្អប់ការចេះដឹងហើយមិនបានរើសយកសេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ាទេ
30. គេមិនបានយកចិត្តទុកដាក់នឹងដំបូន្មានរបស់អញឡើយ ក៏បានមើលងាយសេចក្តីបន្ទោសរបស់អញដែរ
31. ហេតុនោះបានជាត្រូវឲ្យគេស៊ីផលនៃផ្លូវរបស់ខ្លួនគេវិញ ហើយគេនឹងបានឆ្អែតដោយកិច្ចការរបស់ខ្លួន
32. ដ្បិតឯពួកឆោតល្ងង់នោះ ការថយទៅវិញរបស់គេនឹងសំឡាប់គេទៅ ហើយចំណែកមនុស្សកំឡៅ នោះសេចក្តីសុខស្រួលរបស់គេនឹងឲ្យគេវិនាសដែរ
33. តែអ្នកណាដែលស្តាប់តាមអញ នោះនឹងនៅដោយសេចក្តីសុខពិត ហើយនឹងមានសេចក្តីសំរាក ឥតភ័យខ្លាចចំពោះការអាក្រក់ឡើយ។