4. ដ្បិតវាកើតមកជាឥតប្រយោជន៍ ហើយក៏បាត់ទៅក្នុងសេចក្ដីងងឹត ឯឈ្មោះក៏គ្របបាំងដោយងងឹតដែរ
5. ១ទៀតវាមិនបានឃើញពន្លឺថ្ងៃ ឬដឹងអ្វីសោះ នេះឯងបានសេចក្ដីស្រាកស្រាន្តជាងអ្នក១នោះ
6. អើ ទោះបើអ្នកនោះរស់នៅ១ពាន់ឆ្នាំ ឬថាទ្វេជា២ផង តែឥតដែលមានសេចក្ដីល្អសោះ នោះគង់តែទាំងអស់នឹងចុះទៅឯកន្លែងតែ១ដែរទេតើ។
7. អស់ទាំងកិច្ចការរបស់មនុស្ស នោះសុទ្ធតែសំរាប់មាត់ខ្លួនទេ បើទុកជាដូច្នោះ គង់តែមិនចេះឆ្អែតផង
8. ដ្បិតឯមនុស្សមានប្រាជ្ញា តើមានអ្វីលើសជាងមនុស្សល្ងីល្ងើយ៉ាងណា ឬមនុស្សទាល់ក្រ តើមានអ្វីលើសជាងគេបានជាអាចដើរនៅចំពោះមនុស្សមានជីវិតរស់ដូច្នេះ
9. ការដែលមើលឃើញដោយភ្នែក នោះវិសេសជាងមានចិត្តប៉ងសាវាវិញ នេះជាការឥតប្រយោជន៍ ហើយក៏អសារឥតការដែរ។
10. របស់អ្វីៗដែលមានស្រាប់ នោះបានមានឈ្មោះតាំងពីយូរមកហើយ ក៏មានដឹងជាមនុស្សបែបយ៉ាងណាដែរ ហើយគេពុំអាចនឹងតតាំងនឹងអ្នកដែលពូកែជាងខ្លួនបានឡើយ
11. មានសេចក្ដីជាច្រើនមុខ ដែលនាំឲ្យការឥតប្រយោជន៍ចំរើនកើនឡើង ដូច្នេះ តើមនុស្សបានផលប្រយោជន៍អ្វីខ្លះ
12. ដ្បិតតើមានអ្នកណាដឹងពីអ្វីៗដែលល្អសំរាប់មនុស្សក្នុងជីវិតនេះ គឺក្នុងអស់ទាំងថ្ងៃនៃអាយុដ៏ឥតប្រយោជន៍ ដែលរស់នៅដូចជាស្រមោលនេះ ដ្បិតតើអ្នកណាអាចនឹងប្រាប់ដល់មនុស្សបាន អំពីអ្វីៗដែលនឹងកើតមកក្រោយខ្លួននៅក្រោមថ្ងៃនេះ។